ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
ក្មេងទំនើង ០៣ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទបង្ហោះម៉ូតូតាមផ្លូវទីសាធារណៈបង្ករភ័យខ្លាចដល់អ្នកធ្វើដំណើរតាមដងផ្លូវ
កំពង់ស្ពឺ÷ អធិការស្រុកគងពិសីបានបង្រ្កាបក្មេងទំនើង(បង្ហោះម៉ូតូ) នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២២ និង ៣០ នាទី កម្លំងជំនាញ សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ ចុះល្បាតចល័ត នៅក្នុងភូមិសាស្រ្តឃុំ លុះដល់ចំណុចបឹងចំប៉ាចារ៍ ស្ថិតនៅភូមិក្រសាំងផ្អែម ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឃេីញមុខសញ្ញាក្មេងទំនើងចំនួន៣នាក់ (បង្ហោះម៉ូតូ):


សន្តិសុខសង្គម
ដើម្បីបំពេញតម្រូវការ និងចូលរួមកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើខ្លះជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺរបស់ខ្លួន?
កំពង់ស្ពឺ÷ ដើម្បីបំពេញតម្រូវការ និងចូលរួមកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានខិតខំបម្រើសេវា ជូនពលរដ្ឋ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យបន្ថែមទៀត សកម្មភាពកងកម្លាំងនគរបាល÷
នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ អធិដ្ឋាននគរបាលស្រុកភ្នំស្រួច បានផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន -អត្ដសញ្ញាណបណ្ណ -សៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤)
ជូនប្រជាពលរដ្ឋ និងមានស្ថានីយ៍ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងភូមិសាស្ត្រស្រុកចំនួន ៦គោលដៅដូចខាងក្រោម ÷
១-នៅច្រកចេញ-ចូលតែមួយសាលាស្រុក
២-នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃក្មេង
៣-នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង
៤-នៅប៉ុស្តីនគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល
៥-នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងដីវ៉ាយ
៦-នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដួល
(ប្រភព ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ)


សន្តិសុខសង្គម
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង ចុះសួរសុខទុក្ខ និងនាំយកការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជូនលោក ហាស់ សុខឿន
កំពង់ស្ពឺ÷ នៅយប់ថ្ងៃសៅរ៍ ៤ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង បានអញ្ជើញចុះសួរសុខទុក្ខ លោក ហាស់ សុខឿន ដែលជាឪពុកបង្កើតរបស់កញ្ញា ឃិន វ៉ាន់ថី សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង ខណៈលោកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។សកម្មភាពចុះសួរសុខទុក្ខ និងការឧបត្ថម្ភនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងស្មារតីរួមសុខរួមទុក្ខរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ដែលតែងតែនៅក្បែរសមាជិកក្រុមការងារ និងប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ដោយឈរលើគោលការណ៍មនុស្សធម៌ សាមគ្គីភាព និងការចែករំលែក។


សន្តិសុខសង្គម
ដូចពាក្យចាស់លោកពោលថា"សត្វមមាចមិនខ្លាចភ្លើងមែនទេ?"
កំពង់ស្ពឺ÷ឱក្មេងៗអើយក្មេង...! ឃើញហើយ ឮហើយតែមិនញញើតមិនរៀងចាលសោះ ថ្មីៗនេះ! មានក្មេងទំនើងចំនួន០៣ក្រុម មានគ្នាសរុបចំនួន ១៦នាក់ បាននាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ អូសជន្ទុលម៉ូតូ និងជិះម៉ូតូជ្រែកបង្កការរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ យ៉ាងអនាធិបតេយ្យលើផ្លូវ បង្កភាពរញេរញៃ ធ្វើឲ្យប៉ះពាលដល់សណ្តាប់ធ្នាប់សង្គម ត្រូវបានប្រជាពលរដ្ឋដល់ប្តឹងតាមលេខអន្តរាគមន៍ Hotlin 1292 ភ្លាមៗនោះកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាប និងធ្វើឃាត់ខ្លួនក្មេងទំនើងទាំងនោះយកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់ និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ......


សន្តិសុខសង្គម
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ហើយនៅកម្រិតទាបតើយើងជាប្រជាពលរដ្ឋម្នាក់គួរធ្វើអ្វីខ្លះ?
អធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ
បានជួយសម្រួលចរាចរណ៍ជូន
សិស្សានុសិស្ស
នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលពង់ នៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានចុះសម្រួលចរាចរណ៍ដឹកដៃសិស្សឆ្លងផ្លូវនៅ៖
-សាលាបឋមសិក្សាយ៉ាបាតុងត្រពាំង
ក្អែក។


សន្តិសុខសង្គម
ឯកឧត្តមអភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧
កំពង់ស្ពឺ៖រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងចំណូល ចំណាយ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំ២០២៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ពិធីបានប្រារព្ធនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត។


សន្តិសុខសង្គម
កិច្ចប្រជុំត្រួតពិនិត្យនិងផ្សព្វផ្សាយក្នុងការត្រៀមលក្ខណៈទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលមាននិងការស្វែងរកទីទួលសុវត្ថិភាព ដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដែលអាចកើតមានឡើងជាយថាហេតុនារដូវវស្សាក្នុងឆ្នាំ២០២៦នេះ...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំប្រកបដោយភាពមុឺងម៉ាត់និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបន្ទាន់ក្នុងការត្រៀមលក្ខណៈទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលមានដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សាក្នុងឆ្នាំ២០២៦នេះផងដែរ។


សន្តិសុខសង្គម
រដ្ឋបាលខេត្តបានចុះពិនិត្យវាស់វែងដីធ្លីជូនប្រជាពលរដ្ឋចំនួន ២គ្រួសារនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់
កំពង់ស្ពឺ÷ សកម្មភាពចុះពិនិត្យ និងវាស់វែងទីតាំងដីជាក់ស្តែងរបស់ក្រុមការងារចម្រុះថ្នាក់ខេត្តកំពង់ស្ពឺ
ព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅ សាលប្រជុំរដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំដឹកនាំដោយលោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត និងអង្គភាពពាក់ព័ន្ធ ក្នុងនោះមានតំណាងមន្ទីរជំនាញចំនួន ៥ រួមមាន៖
-មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ
-មន្ទីរអធិការកិច្ចខេត្តកំពង់ស្ពឺ
-មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ


សន្តិសុខសង្គម
ទុក្ខលំបាកប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ទួន ផាវ មេឃុំអមលាំង បានដឹកនាំក្រុមការងារឃុំចុះជួបគ្រួសារមានជីវភាពខ្វះខាតចំនួន ៩គ្រួសារ ក្នុងនោះរួមមាន៖
• ប្រាក់ ច្រឹប
• ខៀវ ទ្រីន
• សឿង ស
• យឺន សារឿន
• មិ ង៉ែត
• ឈួន ជៃ
• ហ៉ឹន សៀម
• មាស ភន
• ង៉ុយ ប៉ិច រស់នៅភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងនោះបាននាំយកស្បៀងរបស់រដ្ឋបាលឃុំជូនក្នុង ១គ្រួសារទទួលបាន៖
• អង្ករ ១បេ
• មី ១កេស
• ទឹកត្រី ១យួរ
• ត្រីខ ១យួរ
• ទឹកស៊ីអ៉ីវ ២ដប។


សន្តិសុខសង្គម
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត នាំយកសារលិខិតរំលែកទុក្ខ និងថវិការបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមនី ចូលរួមរំលែកទុក្ខគ្រួសារសពយុទ្ធជនជួរមុខ
ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព លោកនាយទោ យឿន សោភា អាយុ ២១ឆ្នាំ ដែលជាយុទ្ធជនបំពេញភារកិច្ចនៅសមរភូមិជួរមុខ។ សពលោកនាយទោ យឿន សោភា ត្រូវបានធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
កិច្ចប្រជុំគណៈកម្មការរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត លើករណីវិវាទកិច្ចសន្យា ទិញលក់ដីទំហំ ៥០ហិកតា
កិច្ចប្រជុំគណៈកម្មការរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត
លើករណីវិវាទកិច្ចសន្យា ទិញលក់ដីទំហំ ៥០ហិកតា រវាងឈ្មោះ ឆាយ សាន ជាមួយឈ្មោះ សៅ ស៊ីធី មានទីតាំងស្ថិតនៅ ភូមិតាំងស្ងោរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
- រដ្ឋបាលខេត្តនឹងរៀបចំកិច្ចប្រជុំគណៈកម្មការរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត លើករណីវិវាទកិច្ចសន្យា ទិញលក់ដីទំហំ ៥០ហិកតា រវាងឈ្មោះ ឆាយ សាន ជាមួយឈ្មោះ សៅ ស៊ីធី មានទីតាំងស្ថិតនៅភូមិតាំងស្ងោរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ សាលប្រជុំ គីរីរម្យ ជាន់ផ្ទាល់ដី នៃអគាររដ្ឋបាលខេត្ត។
ក្រោយពីការពិភាក្សា អង្គប្រជុំមានគោលការណ៍ដូចខាងក្រោម៖
រដ្ឋបាលខេត្ត នឹងអញ្ជើញគូភាគីវិវាទទាំពីរមកពិភាក្សា និងបង្ហាញឆន្ទៈចុងក្រោយ ដើម្បីសម្រុះសម្រួលបញ្ចប់ វិវាទ ក្នុងករណីមិនមានការឯកភាពគ្នា រដ្ឋបាលខេត្តនឹងបញ្ជូនករណីវិវាទនេះ ទៅស្ថាប័នផ្សេង។


សន្តិសុខសង្គម
យើងចូលរួមពង្រឹងសុវត្ថិភាពព័ត៌មាននៅកម្ពុជា!
យើងចូលរួមពង្រឹងសុវត្ថិភាពព័ត៌មាននៅកម្ពុជា!
ការពារសន្តិសុខព័ត៌មានខ្លួនឯង!
ខ្ញុំនិងគ្រួសារខ្ញុំ លើកកម្ពស់អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ!


សន្តិសុខសង្គម
អ្នកនាំពាក្យក្រសួងព័ត៌មាន ជាអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលប្រកបដោយតុល្យភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ
កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថាជាអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលប្រកបដោយតុល្យភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។ ឯកឧត្តមថ្លែងបែបនេះក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News) ជំហានទី២» ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺជាច្រើននាក់។

