ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចូលរួមសហការការ ការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិន
កំពង់ស្ពឺ៖នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ដោយអនុវត្តតាមបទបញ្ជានិងមានការចង្អុលបង្ហាញពី ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមសហការការ ការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច វគ្គដំបូង ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺនការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅទីបញ្ជាការដ្ឋានការពារកោះឆ្នេរ (ស្រែខ្លុង) ក្នុងឃុំអូរ ស្រុកភ្នំស្រួច
នារសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦
លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅទីបញ្ជាការដ្ឋានការពារកោះឆ្នេរ (ស្រែខ្លុង) ក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ
កំពង់ស្ពឺ៖ រសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦---សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច វគ្គដំបូង ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺនការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ដែលប្រព្រឹត្តទៅនៅសាលាបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពភាសាអង់គ្លេសរបស់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរីកចម្រើននៃវិស័យព័ត៌មានទាំងក្នុងប្រទេស និងអន្តរជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
ក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្ញុំជាប់បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបីនៅអាស៊ីកណ្ដាល រួមមានសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។
ក្នុងអំឡុងមួយសប្តាហ៍នេះដែរ លោក អ៊ុំ សំអាន បានចេញសារជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ និងតាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មានគ្នាគាត់មួយចំនួន ដូចជាអាស៊ីសេរី ។ល។ ពាក់ព័ន្ធនឹងការជជែក ផ្ទៀងផ្ទាត់គ្នាអំពីព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩។ ជារួម ទោះបីជាគាត់និយាយច្រើនក៏ដោយ សាររបស់គាត់គឺនៅដដែលៗ ដោយគាត់បង្ហាញថា៖


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព
រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី១៨ តុលា ២០២៦
The Royal Government of Cambodia delegation safely returned to the Kingdom of Cambodia.
Phnom Penh, Sunday morning, 18 October 2026
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia


សកម្មភាពថ្នាក់ដឹកនាំ
ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌយោធា រវាង រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីយ៉េ និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
ចូលរួមជាអធិបតីជាមួយ ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌយោធា រវាង រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីយ៉េ និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
សាធារណរដ្ឋតួកគីយ៉េ រសៀលថ្ងៃសុក្រ ទី១៦ តុលា ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាព
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំ ស្តីពីការណែនាំការចុះអនុវត្តប្រតិបត្តិការស្តង់ដារតែមួយក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និងរៀបចំនីតិវិធីចំពោះជនបរទេស
(កំពង់ស្ពឺ)៖ នារសៀល.,ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នៅរដ្ឋបាលសាលាខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អញ្ជេីញចូលរួមកិច្ចប្រជុំ ស្តីពីការណែនាំការចុះអនុវត្តប្រតិបត្តិការស្តង់ដារតែមួយក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និងរៀបចំនីតិវិធីចំពោះជនបរទេស ដែលត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូហ្សូម ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត
កំពង់ស្ពឺ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អញ្ជើញសំណេះសំណាល និងប្រគល់អំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ជូនគ្រួសារវីរកងទ័ព ២៧៧គ្រួសារ នៅក្រុងច្បារមន
(កំពង់ស្ពឺ)៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់សម្ភារ បរិក្ខារ និងថវិកា របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនដល់គ្រួសារវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅបន្ទាត់ព្រំដែន ចំនួន ២៧៧គ្រួសារ រស់នៅក្នុងសង្កាត់ទាំង៥ នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ព្រមទាំងសម្ភារ បរិក្ខារមួយចំនួនទៀត។ ពិធីនេះអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីសំណេះសំណាលដើម្បីប្រគល់សម្ភារ បរិក្ខា និងថវិការបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងា រចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនគ្រួសារកងទ័ពដែលកំពង់ឈរជើងនៅបន្ទាត់ព្រំដែនចំនួន ៤០គ្រួសារ
កំពង់ស្ពឺ÷ ថ្ងៃអង្គារ១០រោចខែភទ្របទឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹងថ្ងៃទី០៦ខែតុលាឆ្នាំ២០២៦ នៅសាលាឃុំស្គុះ ស្រុកសំរោងទង បានរៀបចំពិធីសំណេះសំណាលដើម្បីប្រគល់សម្ភារ បរិក្ខា និងថវិការបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងា
រចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនគ្រួសារកងទ័ពដែលកំពង់ឈរជើងនៅបន្ទាត់ព្រំដែនចំនួន
៤០គ្រួសារ ក្នុងនោះទទួលពីស្រុកចំនួន៣៧ គ្រួសារ លោកជំទាវប្រធានបន្ថែម ៣ គ្រួសារ (ទើបបញ្ជូនទៅសមរភូមិបន្ថែម) អញ្ជើញជាអធិបតី លោកជំទាវ ប៊ុន ពុទ្ធី រដ្ឋលេខាធិការក្រសួងកិច្ចការនារី អនុប្រធានក្រុមការងារ ចុះជួយឃុំស្គុះ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវខេង សំវ៉ាដា សមាជិការរដ្ឋសភា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយស្រុកសំរោងទង/ឃុំស្គុះ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាក្រុមការងារចុះជួយឃុំស្គុះ អញ្ជើញជាកិត្តិយសមាន -លោកជំទាវ ឡុង សុផល្លី រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកជំទាវ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំងក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ សរុបចំនួន ៦៣ នាក់ ( ស្រី៣៩ )នាក់ ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីសំណេះសំណាល និងប្រគល់សម្ភារបរិក្ខា និងថវិការបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនដល់គ្រួសារកងទ័ព
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោក សុខ សយ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ព្រាប កុយវឌ្ឍន: អអភិបាលនៃគណ:អភិបាលក្រុងឧដុង្គម៉ែជ័យ បានអញ្ជេីញចូលរួមពិធីសំណេះសំណាល និងប្រគល់សម្ភារបរិក្ខា និងថវិការបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនដល់គ្រួសារកងទ័ព ដែលកំពុងឈរជើងនៅបន្ទាត់ព្រំដែន ក្រោមអធិបតីភាព ឯកឧត្ដម លី សុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ។

