ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ការអភិវឌ្ឍ
សកម្មភាពការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ វិស័យសាធារណការ
I.ការងារថែទាំប្រចាំ
១-បន្តការងារថែទាំប្រចាំកំណាត់ផ្លូវជាតិលេខ៤៦ ដោយដាំដុំចំណាំងលើគំនូសបែងចែកគន្លងផ្លូវ និងកាត់សម្អាតរុក្ខជាតិសងខាងផ្លូវ


ការអភិវឌ្ឍ
សកម្មភាពការងារស្រោចកៅស៊ូ រោយថ្ម១៩មម និងស្រោចកៅស៊ូ រោយថ្ម១២មមគម្រោងថែទាំខួប ផ្លូវជាតិលេខ៤៤ (Reseal DBST) ប្រវែង ២ ០៩៥ម ចន្លោះ គ.ម១៥+៧៥១ ដល់ គ.ម១៧+៨៤៦
សកម្មភាពការងារស្រោចកៅស៊ូ រោយថ្ម១៩មម និងស្រោចកៅស៊ូ រោយថ្ម១២មមគម្រោងថែទាំខួប ផ្លូវជាតិលេខ៤៤ (Reseal DBST) ប្រវែង ២ ០៩៥ម ចន្លោះ គ.ម១៥+៧៥១ ដល់ គ.ម១៧+៨៤៦ (ស្ថិតក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ)។
👷🏽♂️អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ។


ការអភិវឌ្ឍ
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះពិនិត្យមើលសកម្មភាពចាក់ប្លង់សេជាន់ទី២នៃអគារសេនាធិការថ្មី និងត្រួតពិនិត្យការចងដែកត្រៀមចាក់ប្លង់សេជាន់ផ្ទាល់ដី អគារស្នាក់នៅ ព្រមទាំងត្រៀមរៀបចំសាងសង់កញ្ជុះទទួលភ្ញៀវរួមនឹងពិនិត្យការសាងសង់រូបសំណាកលោកតាស័ក្កប្រាំ
កំពង់ស្ពឺ៖ដោយទទួលបានការអនុញ្ញាតនិងមានការចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរ ភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះពិនិត្យមើលសកម្មភាពចាក់ប្លង់សេជាន់ទី២នៃអគារសេនាធិការថ្មី និងត្រួតពិនិត្យការចងដែកត្រៀមចាក់ប្លង់សេជាន់ផ្ទាល់ដី អគារស្នាក់នៅ ព្រមទាំងត្រៀមរៀបចំសាងសង់កញ្ជុះទទួលភ្ញៀវ រួមនឹងពិនិត្យការសាងសង់រូបសំណាកលោកតាស័ក្កប្រាំផងដែរ។


ការអភិវឌ្ឍ
សិក្សា គម្រោងមូលនិធិឃុំគ្រោងប្រើប្រាស់ថវិកាមូល និធិឃុំឆ្នាំ២០២៧
ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក សាយ ទិត្យពិសី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក អ៊ុ សំអឿន អភិបាលស្រុកភ្នំស្រួច រួមជាមួយ មន្ដ្រីបច្ចេកទេស
ទីចាត់ការផែនការ និងវិនិយោគខេត្ដ ទទួលបន្ទុកស្រុកភ្នំស្រួច ប្រធានការិយាល័យ ផែនការ និងគាំទ្រឃុំ រួមជាមួយ ក្រុមប្រឹក្សាឃុំ ជំទប់ឃុំ ស្មៀនឃុំ ជនបង្គោល ជំនួយការ ឃុំ និងមេភូមិ/អនុប្រធានភូមិ បានចុះសិក្សាគម្រោងមូលនិធិឃុំគ្រោងប្រើប្រាស់ថវិកាមូល និធិឃុំឆ្នាំ២០២៧ចំនួន២ឃុំរួមមាន៖


ការអភិវឌ្ឍ
រដ្ឋបាលឃុំយុទ្ធសាមគ្គី សហការជាមួយព្រះសង្ឃ និងសប្បុរសជន រៀបចំជួសជុលផ្លូវលំប្រវែង ៣.៣០០ម៉ែត្រ នៅភូមិត្រាចកោង និងភូមិអង្គរបាន
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ (ឆ្នាំ៣០២៦) រដ្ឋបាលឃុំយុទ្ធសាមគ្គី បានរៀបចំកិច្ចដំណើរការជួសជុលផ្លូវលំជនបទមួយខ្សែ មានប្រវែងសរុបចំនួន ៣.៣០០ម៉ែត្រ ដែលស្ថិតនៅភូមិត្រាចកោង និងភូមិអង្គរបាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលដំណាំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ការអភិវឌ្ឍ
ផ្លូវបេតុងខ្វាត់ខ្វែងកាត់វាលស្រែខៀវស្រងាត់ នៅសង្កាត់សុព័រទេព ក្រុងច្បារមន
ខេត្តកំពង់ស្ពឺ៖ ទេសភាពដ៏ស្រស់ត្រកាល និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងអ្នកដំណើរ គឺកំណាត់ផ្លូវបេតុងជនបទដ៏ស្អាតស្អំមួយខ្សែ ស្ថិតក្នុង សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលត្រូវបានតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនផលដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ។


ការអភិវឌ្ឍ
ឯកឧត្តម ប៊ុន សុជាតិ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងឧបត្ថម្ភថវិកា ៤លានរៀល សាងសង់ស្ពានបណ្តោះអាសន្ននៅឃុំព្រៃវិហារ
កំពង់ស្ពឺ÷ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន សុជាតិ តំណាងឯកឧត្តមសាស្ត្រាចារ្យ ស៊ុំ សត្ថា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃវិហារ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅភូមិតាភោគ ឃុំព្រៃវិហារ ស្រុកគងពិសី ដោយមានការចូលរួមពីក្រុមការងារចុះមូលដ្ឋានឃុំ ប្រធានគណបក្សឃុំ ថ្នាក់ដឹកនាំឃុំ-ភូមិ សរុប ២៧នាក់ (ស្រី ៩នាក់)។ ជាមួយគ្នានោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ស៊ុំ សត្ថា បានឧបត្ថម្ភថវិកាចំនួន ៤,០០០,OOOOរៀល សម្រាប់ការសាងសង់ស្ពានបណ្តោះអាសន្នឆ្លងប្រឡាយមេរលាំងជ្រៃខាងត្បូង ត្រង់ចំណុចវត្តអង្គមន្ត្រីម៉ី ភូមិតាភោគ ឃុំព្រៃវិហារ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


ការអភិវឌ្ឍ
មួយរយៈចុងក្រោយនេះ យើងបានតាមដាននិងឃើញព័ត៌មានពាក់ព័ន្ធទៅនឹងស្ថានភាពទឹកជំនន់ដែលបានកើតឡើងនៅបណ្តាប្រទេសនៅពិភពលោកតំបន់ និងព្រះរាជាណាចក្រកម្ពុជាផងដែរ។
សម្រាប់កម្ពុជាក៏បានរងគ្រោះដោយទឹកជំនន់ផងដែរ ក្នុងនោះខេត្តចំនួន៩គឺ ខេត្តប៉ៃលិន ខេត្តក្រចេះ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និង បណ្តាខេត្តមួយចំនួនទៀត ទោះកម្រិតនៃភាពធ្ងន់ធ្ងរមិនដូចគ្នាក្តី។ ក្នុងនេះ ខ្ញុំសូមកោតសរសើរចំពោះការយកចិត្តទុកដាក់ និងរាល់វិធានការរបស់សម្តេចធិបតីការអនុវត្តដោយទទួលខុសត្រូវរបស់អាជ្ញាធរ អង្គភាពពាក់ព័ន្ធក៏ដូចជាកងកម្លាំងប្រដាប់អាវុធដែលបានខំប្រឹងប្រែងធានាអាយុជីវិតនិងជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នាពេលកន្លងនេះ។


ការអភិវឌ្ឍ
រដ្ឋបាលខេត្តកំពង់ស្ពឺ បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ ឆ្នាំ២០២៧ នៅស្រុកឱរ៉ាល់ ដើម្បីពង្រឹងផែនការអភិវឌ្ឍន៍មូលដ្ឋាន
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុកឱរ៉ាល់ សហការជាមួយមន្ទីរផែនការខេត្តកំពង់ស្ពឺ និងទីចាត់ការផែនការ និងវិនិយោគខេត្ត បានរៀបចំ «សិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគរបស់ឃុំនៅថ្នាក់ស្រុក សម្រាប់ឆ្នាំ២០២៧» ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាស្រុកឱរ៉ាល់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងការិយាល័យជំនាញជុំវិញស្រុកយ៉ាងច្រើនកុះករ។


ការអភិវឌ្ឍ
ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការកៀរគរធនធានរ៉ែ ដើម្បីជួសជុល និងថែទាំផ្លូវលេខ ១៣០ (១២៧) ក្នុងស្រុកគងពិសី និងផ្លូវលេខ ១៤៥ ក្នុងស្រុកបសេដ្ឋ
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកៀរគរធនធានរ៉ែ សម្រាប់យកមកប្រើប្រាស់ក្នុងសកម្មភាពជួសជុល និងថែទាំខ្សែផ្លូវលេខ ១៣០ (១២៧) ស្ថិតក្នុងភូមិសាស្ត្រស្រុកគងពិសី និងផ្លូវលេខ ១៤៥ ស្ថិតក្នុងភូមិសាស្ត្រស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។


ការអភិវឌ្ឍ
សាលាឃុំរស្មីសាមគ្គីបានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៦
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំរស្មីសាមគ្គី ក្រោមអធិបតីភាព លោក យឿង ភឿន មេឃុំរស្មីសាមគ្គី និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។


ការអភិវឌ្ឍ
ឃុំពីរក្នុង ស្រុកសាមគ្គីមុនីជ័យ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំក្រាំងចេក និងឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំក្រាំងចេក ក្រោមអធិបតីភាព លោក ចឹក ឈឿន មេឃុំក្រាំងចេក និង លោក ចាន់ សែម មេឃុំពាំងល្វា ជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។


ការអភិវឌ្ឍ
សង្កាត់មួយក្នុងក្រុងឧដុង្គម៉ែជ័យ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាសង្កាត់ព្រះស្រែ ក្រោមអធិបតីភាព លោក ទឹម សារូ ចៅសង្កាត់ព្រះស្រែ និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។

