ព័ត៌មានក្នុងខេត្ត

" រួមគ្នាដាំថ្ងៃនេះ ដើម្បីអនាគតបៃតងថ្ងៃស្អែក "
បរិស្ថាន
" រួមគ្នាដាំថ្ងៃនេះ ដើម្បីអនាគតបៃតងថ្ងៃស្អែក "
ព្រឹកថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោក ស្វាយ សារុន អភិបាលរងនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារចូលរួមកម្មវិធីដាំកូនឈើចំនួន ៥៥០០ ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ក្រោមប្រធានបទ " រួមគ្នាដាំថ្ងៃនេះ ដើម្បីអនាគតបៃតងថ្ងៃស្អែក " ដោយមានការឧបត្ថម្ភ គាំទ្រ ពីគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ក្នុងនោះក៍មានការអញ្ជើញចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សា ឃុំចំបក់ និងប្រធានសហគមន៍ចំបក់ ប្រធាន អនុប្រធានប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបុគ្គលិក LOLC ផងដែរ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុងច្បារមន មានសោភ័ណភាពស្រស់បំព្រង
បរិស្ថាន
ក្រុងច្បារមន មានសោភ័ណភាពស្រស់បំព្រង
ខេត្តកំពង់ស្ពឺ៖ យោងតាមកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សោភ័ណភាព និងសណ្តាប់ធ្នាប់អនាម័យក្នុងទីប្រជុំជន ឱ្យកាន់តែមានរបៀបរៀបរយ និងស្រស់ស្អាត នាពេលថ្មីៗនេះ គម្រោងរៀបចំសួនច្បារ និងការ៉ូឡាថ្មី ដែលស្ថិតនៅអមសងខាងផ្លូវជាតិលេខ៤ ត្រង់បរិវេណមុខមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមណ្ឌលសុខភាពរការទេព បានសម្រេចការសាងសង់ និងក្រាលការ៉ូឡា រួមទាំងការដាំសួនស្មៅរួចរាល់ជាស្ថាពរហើយ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
បរិស្ថាន
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្រិតកម្ពស់ទឹកតាមក្នុងជំនប់នានាក្នុងខេត្តកំពង់ស្ពឺ
បរិស្ថាន
កម្រិតកម្ពស់ទឹកតាមក្នុងជំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ * បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ *១~ស្ថានភាពទូទៅ៖*   -រលាំងជ្រៃថ្ងៃនេះ ៦,៨០ ម/ថ្ងៃម្សិលមិញ ៦,៨៨ ម (-០,០៨ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះ​ទ្វារទឹកផ្នែកខាងលើ=-០,២០ ម - ពាមឃ្លៃថ្ងៃនេះ=២,៤៥》ម / ថ្ងៃម្សិលមិញ=២,៥០ ម  (-០,០៥ ម ) -តាសាល ថ្ងៃនេះ=១៥,៧៥ ម /ថ្ងៃម្សិលមិញ=១៥,៨៨ ម (-០,១៣ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,២៥ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៦,០°c / Min =២៧,០°c ថ្ងៃម្សិលមិញMax=៣៦,០°c /Min=២៦.០°c (ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
បរិស្ថាន
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.១៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ​ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ​ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង(ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
បរិស្ថាន
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦.០៥ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ​ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ​ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង(ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
បរិស្ថាន
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤.៥២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ​ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ​ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង។(ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្ដម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន÷ «ការបញ្ជ្រាបយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់»
បរិស្ថាន
ឯកឧត្ដម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន÷ «ការបញ្ជ្រាបយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់»
កំពង់ស្ពឺ៖ ក្រសួងបរិស្ថាន ដោយសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំវគ្គបណ្តុះបណ្តាលដ៏សំខាន់មួយ ស្តីពី «ការបញ្ជ្រាបយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់» ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបរិស្ថាននៅថ្នាក់មូលដ្ឋាន និងឆ្លើយតបទៅនឹងការប្រែប្រួលកាសធាតុ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដោយនាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្ដម ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ។ ​កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត, ប្រធានមន្ទីរបរិស្ថានខេត្ត, មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន, តំណាងអង្គការដៃគូអភិវឌ្ឍន៍, មន្ត្រីរាជការនៃមន្ទីរបរិស្ថាន ព្រមទាំងលោក-លោកស្រីជាមេឃុំ ចៅសង្កាត់ មកពីគ្រប់ក្រុង-ស្រុកទាំងអស់ក្នុងខេត្តកំពង់ស្ពឺ សរុបប្រមាណ ៣០០នាក់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ខ្លូត រតនា ដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងកែលម្អទីសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រក្រុងច្បារមន
បរិស្ថាន
ឯកឧត្តម ខ្លូត រតនា ដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងកែលម្អទីសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រក្រុងច្បារមន
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត រតនា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងរៀបចំ និងកែលម្អទីសាធារណៈក្នុងទីប្រជុំជន តាមបណ្តោយសងខាងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលស្រុកភ្នំស្រួច ពង្រឹងកិច្ចសហការគ្រប់គ្រងសំរាម និងសំណល់រឹង-រាវ ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព
បរិស្ថាន
រដ្ឋបាលស្រុកភ្នំស្រួច ពង្រឹងកិច្ចសហការគ្រប់គ្រងសំរាម និងសំណល់រឹង-រាវ ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព
នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកភ្នំស្រួច បានរៀបចំកិច្ចប្រជុំស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង-រាវ ក្នុងមូលដ្ឋានស្រុកភ្នំស្រួច ក្រោមអធិបតីភាព លោក ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក អ៊ុំ សំអឿន អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច លោកអនុប្រធានមន្ទីរបរិស្ថានខេត្ត តំណាងទីចាត់ការអន្តរវិស័យ លោក លោកស្រីប្រធានការិយាល័យពាក់ព័ន្ធនៃរដ្ឋបាលស្រុក រដ្ឋបាលឃុំទាំង១៣ តំណាងក្រុមហ៊ុនបម្រើសេវាកម្មទេសចរណ៍ក្នុងស្រុកភ្នំស្រួច និងតំណាងក្រុមហ៊ុនប្រមូលសំរាមប្រចាំស្រុកភ្នំស្រួច។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អ្នកដែលចេះដាំ និងថែរក្សាដើមឈើ គឺជាអ្នកដែលកំពុងបណ្តុះ មេត្តា កត្តញ្ញូ និងទំនួលខុសត្រូវ ចំពោះសង្គម និងមនុស្សជំនាន់ក្រោយ
បរិស្ថាន
អ្នកដែលចេះដាំ និងថែរក្សាដើមឈើ គឺជាអ្នកដែលកំពុងបណ្តុះ មេត្តា កត្តញ្ញូ និងទំនួលខុសត្រូវ ចំពោះសង្គម និងមនុស្សជំនាន់ក្រោយ
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអាទិត្យ ៥ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយរដ្ឋបាលឃុំដំណាក់រាំង បានរៀបចំកម្មវិធីដាំដើមឈើ អបអរសាទរ ទិវារុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ ដើម្បីសម្រស់មូលដ្ឋានយើង» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន យុវជន និងប្រជាពលរដ្ឋជាច្រើនរូប ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវចំពោះបរិស្ថានដោយមានការចូលរួមពីរដ្ឋបាលឃុំ ប្រជាពលរដ្ឋ និងយុវជនជាច្រើនរូប ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លើកឡើងពីកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងករណីការបូមខ្សាច់តាមបណ្ដោយដងទន្លេ
បរិស្ថាន
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លើកឡើងពីកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងករណីការបូមខ្សាច់តាមបណ្ដោយដងទន្លេ
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លើកឡើងពីកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងករណីការបូមខ្សាច់តាមបណ្ដោយដងទន្លេ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «សំណល់សូន្យ»  ‎
បរិស្ថាន
ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «សំណល់សូន្យ» ‎
AKP កំពង់ស្ពឺ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ» ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ តំណាងមកពីក្រុង/ស្រុកទាំង៩ សិស្សានុសិស្ស សរុបប្រមាណជាង១៥០០នាក់ ដែលប្រារព្ធធ្វើនៅបរិវេណសួនសម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតនៅភូមិទួលគក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ‎
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត