
រដ្ឋបាលស្រុកភ្នំស្រួច ពង្រឹងកិច្ចសហការគ្រប់គ្រងសំរាម និងសំណល់រឹង-រាវ ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព
នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកភ្នំស្រួច បានរៀបចំកិច្ចប្រជុំស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង-រាវ ក្នុងមូលដ្ឋានស្រុកភ្នំស្រួច ក្រោមអធិបតីភាព លោក ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក អ៊ុំ សំអឿន អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច លោកអនុប្រធានមន្ទីរបរិស្ថានខេត្ត តំណាងទីចាត់ការអន្តរវិស័យ លោក លោកស្រីប្រធានការិយាល័យពាក់ព័ន្ធនៃរដ្ឋបាលស្រុក រដ្ឋបាលឃុំទាំង១៣ តំណាងក្រុមហ៊ុនបម្រើសេវាកម្មទេសចរណ៍ក្នុងស្រុកភ្នំស្រួច និងតំណាងក្រុមហ៊ុនប្រមូលសំរាមប្រចាំស្រុកភ្នំស្រួច។









