
ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «សំណល់សូន្យ»
AKP កំពង់ស្ពឺ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ» ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ តំណាងមកពីក្រុង/ស្រុកទាំង៩ សិស្សានុសិស្ស សរុបប្រមាណជាង១៥០០នាក់ ដែលប្រារព្ធធ្វើនៅបរិវេណសួនសម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតនៅភូមិទួលគក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។









