
អ្នកដែលចេះដាំ និងថែរក្សាដើមឈើ គឺជាអ្នកដែលកំពុងបណ្តុះ មេត្តា កត្តញ្ញូ និងទំនួលខុសត្រូវ ចំពោះសង្គម និងមនុស្សជំនាន់ក្រោយ
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអាទិត្យ ៥ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយរដ្ឋបាលឃុំដំណាក់រាំង បានរៀបចំកម្មវិធីដាំដើមឈើ អបអរសាទរ ទិវារុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ ដើម្បីសម្រស់មូលដ្ឋានយើង» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន យុវជន និងប្រជាពលរដ្ឋជាច្រើនរូប ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវចំពោះបរិស្ថានដោយមានការចូលរួមពីរដ្ឋបាលឃុំ ប្រជាពលរដ្ឋ និងយុវជនជាច្រើនរូប ។









