ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

គ្រោះធម្មជាតិ
ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ(El Niño)បានកំពុងបង្កជាផលប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវរដូវវស្សានៅក្នុងឃុំ សង្កាត់ មួយចំនួន ក្នុងខេត្តកំពង់ស្ពឺ
ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
មន្រ្តីជំនាញនៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មចំនួន ៣នាក់/ស្រី ២នាក់ ដឹកនាំដោយលោក សឿន សាន់ដា អនុប្រធានការិយាល័យ និងដោយមានកិច្ចសហការជាមួយមន្ត្រីកសិកម្មឃុំ បានចុះពិនិត្យ ស្ថានភាពនៃផលប៉ះពាល់ដោយគ្រោះរាំងស្ងួត លើដំណាំស្រូវរដូវវស្សា ស្ថិតនៅភូមិសាស្ត្រ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។


គ្រោះធម្មជាតិ
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំ បានប្រមាណ ៧៥ហិកតា លើផ្ទៃដី ១៤៧ហិកតា
កំពង់ស្ពឺ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបន្តអន្តរាគមន៍បូមទឹកពីស្ថានីយ៍បូមទឹកទំនប់រលាំងជ្រៃ បញ្ជូនតាមប្រព័ន្ធប្រឡាយ ដើម្បីសង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ នៅភូមិថ្មី សង្កាត់កណ្តោលដំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
យោងតាមប្រសាសន៍របស់លោក ញ៉ាញ់ ជាប ហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបានអន្តរាគមន៍សង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំបានប្រមាណ ៧៥ហិកតា ក្នុងចំណោមផ្ទៃដីសរុប ១៤៧ហិកតា ដោយប្រើម៉ូទ័របូមទឹកប្រើចរន្តអគ្គិសនីចំនួន ២គ្រឿង នៅស្ថានីយ៍បូមទឹកភូមិថ្មី (អតីតទីតាំងស្ថានីយ៍បូមទឹក ទី៣ សម្តេច សាយ ឈុំ) រួមជាមួយម៉ាស៊ីនបូមទឹកចល័ត ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រព និងកាត់បន្ថយផលប៉ះពាល់ដល់ដំណាំរបស់ប្រជាកសិករ។


គ្រោះធម្មជាតិ
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី១១ ឈ្មោះ ហៃសិន
កំពង់ស្ពឺ÷ សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១១ ឈ្មោះ ហៃសិន (Haishen) T2611 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រ កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ហៃសិន នេះទេ។ ចំណែកព្យុះទី៩ ឈ្មោះ បាវី (Bavi) នឹងរលាយបាត់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ រីឯព្យុះទី១១ ឈ្មោះ ហៃសិន នេះ នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០២៦។


គ្រោះធម្មជាតិ
ការត្រៀមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុចំពោះភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរកំសាន្តទៅលើតំបន់ ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមគោរពជម្រាបជូនដល់បងប្អូនសាធារណជន ឱ្យបាន ជ្រាបថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្តាល ឱ្យមានទឹកហូរធ្លាក់ពីលើតំបន់ភ្នំយ៉ាងគំហុក ដែលធ្វើឱ្យមានការលំបាកដល់បងប្អូនភ្ញៀវទេសចរណ៍ឡើង និងចុះពីលើតំបន់ទេសចរណ៍ខ្នងផ្សារ ជាក់ស្តែងបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានជួយសម្របសម្រួល ជូនភ្ញៀវទេសចរណ៍បានចុះមកដល់ខាងក្រោមវិញ ប្រកបដោយសុវត្ថិភាព។


គ្រោះធម្មជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៨២គ្រួសារនៅកំពង់ស្ពឺ
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានដឹកនាំក្រុមការងារនិងអាជ្ញាធរខេត្តចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១៨២គ្រួសារនៅក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលរងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់។


គ្រោះធម្មជាតិ
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យផលប៉ះពាល់ និងការខូចខាតបង្កឡើងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែង និងវាយតម្លៃការខូចខាត បន្ទាប់ពីមានករណីគ្រោះធម្មជាតិភ្លៀង និងខ្យល់កន្ត្រាក់ បានកើតឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៣:៣០ រសៀល មានភ្លៀងនឹងខ្យល់កន្ត្រាក់បានធ្វើឱ្យភូមិចំនួន៦បានរងផលប៉ះពាល់ក្នុងនោះរលំផ្ទះមួយខ្នង របើកដំបូលផ្ទះប្រមាណ៣៥០ខ្នង របើកដំបូលរោងចក្រកម្រិតស្រាល៥រោងចក្រ របើកដំបូលរោងមាន់១កន្លែង របើកដំបូល សាលាវិទ្យាល័យហ៊ុនសែនចំបក់២ខ្នង របើកដំបូលសាលាបឋមសិក្សាចំបក់២ខ្នង
បាក់បង្គោលភ្លើងមួយដើម និងបែកកញ្ចក់រថយន្ត២គ្រឿងដោយដើមឈើរលំកិន។


គ្រោះធម្មជាតិ
បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦---ក្រោយពីទទួលដំណឹងដ៏សោកសៅដោយ ឧប្បត្តិហេតុគ្រោះធម្មជាតិ ដ៏រន្ធត់បង្ករដោយរន្ទះបាញ់បានឆក់យកជីវិតមនុស្សចាស់ក្មេងរហូតដល់៥រូប ម្សិលមិញនេះ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ ថ្ងៃនេះឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម លោកជំទាវ និងលោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសពដែលបានបាត់បង់ជីវិត និងជនរងគ្រោះ ក្នុងឧប្បត្តិហេតុគ្រោះធម្មជាតិ (រន្ទះបាញ់) កាលពីពេលថ្មីៗនេះ។


គ្រោះធម្មជាតិ
អំណោយមនុស្សធម៌របស់សាខា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១០គ្រួសារ(មធ្យម ៧គ្រួសារ និងស្រាល ៣គ្រួសារ) នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ៖ រសៀលថ្ងៃចន្ទ ទី២៥ ខែ ឧសភា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១០គ្រួសារ(មធ្យម ៧គ្រួសារ និងស្រាល ៣គ្រួសារ) ក្នុងភូមិត្រពាំងខ្ចៅ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

