
ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ(El Niño)បានកំពុងបង្កជាផលប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវរដូវវស្សានៅក្នុងឃុំ សង្កាត់ មួយចំនួន ក្នុងខេត្តកំពង់ស្ពឺ
ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ មន្រ្តីជំនាញនៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មចំនួន ៣នាក់/ស្រី ២នាក់ ដឹកនាំដោយលោក សឿន សាន់ដា អនុប្រធានការិយាល័យ និងដោយមានកិច្ចសហការជាមួយមន្ត្រីកសិកម្មឃុំ បានចុះពិនិត្យ ស្ថានភាពនៃផលប៉ះពាល់ដោយគ្រោះរាំងស្ងួត លើដំណាំស្រូវរដូវវស្សា ស្ថិតនៅភូមិសាស្ត្រ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។











