សេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី១១ ឈ្មោះ ហៃសិន

សេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី១១ ឈ្មោះ ហៃសិន

កំពង់ស្ពឺ÷ សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១១ ឈ្មោះ ហៃសិន (Haishen) T2611 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រ កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ហៃសិន នេះទេ។ ចំណែកព្យុះទី៩ ឈ្មោះ បាវី (Bavi) នឹងរលាយបាត់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ រីឯព្យុះទី១១ ឈ្មោះ ហៃសិន នេះ នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ព័ត៌មានពាក់ព័ន្ធ

ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ(El Niño)បានកំពុងបង្កជាផលប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវរដូវវស្សានៅក្នុងឃុំ សង្កាត់ មួយចំនួន ក្នុងខេត្តកំពង់ស្ពឺ
គ្រោះធម្មជាតិ
ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ(El Niño)បានកំពុងបង្កជាផលប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវរដូវវស្សានៅក្នុងឃុំ សង្កាត់ មួយចំនួន ក្នុងខេត្តកំពង់ស្ពឺ
ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ មន្រ្តីជំនាញនៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មចំនួន ៣នាក់/ស្រី ២នាក់ ដឹកនាំដោយលោក សឿន សាន់ដា អនុប្រធានការិយាល័យ និងដោយមានកិច្ចសហការជាមួយមន្ត្រីកសិកម្មឃុំ បានចុះពិនិត្យ ស្ថានភាពនៃផលប៉ះពាល់ដោយគ្រោះរាំងស្ងួត លើដំណាំស្រូវរដូវវស្សា ស្ថិតនៅភូមិសាស្ត្រ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំ បានប្រមាណ ៧៥ហិកតា លើផ្ទៃដី ១៤៧ហិកតា
គ្រោះធម្មជាតិ
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំ បានប្រមាណ ៧៥ហិកតា លើផ្ទៃដី ១៤៧ហិកតា
កំពង់ស្ពឺ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបន្តអន្តរាគមន៍បូមទឹកពីស្ថានីយ៍បូមទឹកទំនប់រលាំងជ្រៃ បញ្ជូនតាមប្រព័ន្ធប្រឡាយ ដើម្បីសង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ នៅភូមិថ្មី សង្កាត់កណ្តោលដំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ យោងតាមប្រសាសន៍របស់លោក ញ៉ាញ់ ជាប ហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបានអន្តរាគមន៍សង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំបានប្រមាណ ៧៥ហិកតា ក្នុងចំណោមផ្ទៃដីសរុប ១៤៧ហិកតា ដោយប្រើម៉ូទ័របូមទឹកប្រើចរន្តអគ្គិសនីចំនួន ២គ្រឿង នៅស្ថានីយ៍បូមទឹកភូមិថ្មី (អតីតទីតាំងស្ថានីយ៍បូមទឹក ទី៣ សម្តេច សាយ ឈុំ) រួមជាមួយម៉ាស៊ីនបូមទឹកចល័ត ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រព និងកាត់បន្ថយផលប៉ះពាល់ដល់ដំណាំរបស់ប្រជាកសិករ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ការត្រៀមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុចំពោះភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរកំសាន្តទៅលើតំបន់ ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
គ្រោះធម្មជាតិ
ការត្រៀមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុចំពោះភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរកំសាន្តទៅលើតំបន់ ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមគោរពជម្រាបជូនដល់បងប្អូនសាធារណជន ឱ្យបាន ជ្រាបថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្តាល ឱ្យមានទឹកហូរធ្លាក់ពីលើតំបន់ភ្នំយ៉ាងគំហុក ដែលធ្វើឱ្យមានការលំបាកដល់បងប្អូនភ្ញៀវទេសចរណ៍ឡើង និងចុះពីលើតំបន់ទេសចរណ៍ខ្នងផ្សារ ជាក់ស្តែងបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានជួយសម្របសម្រួល ជូនភ្ញៀវទេសចរណ៍បានចុះមកដល់ខាងក្រោមវិញ ប្រកបដោយសុវត្ថិភាព។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៨២គ្រួសារនៅកំពង់ស្ពឺ
គ្រោះធម្មជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៨២គ្រួសារនៅកំពង់ស្ពឺ
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានដឹកនាំក្រុមការងារនិងអាជ្ញាធរខេត្តចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១៨២គ្រួសារនៅក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលរងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យផលប៉ះពាល់ និងការខូចខាតបង្កឡើងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ‎
គ្រោះធម្មជាតិ
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យផលប៉ះពាល់ និងការខូចខាតបង្កឡើងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ‎
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែង និងវាយតម្លៃការខូចខាត បន្ទាប់ពីមានករណីគ្រោះធម្មជាតិភ្លៀង និងខ្យល់កន្ត្រាក់ បានកើតឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៣:៣០ រសៀល មានភ្លៀងនឹងខ្យល់កន្ត្រាក់បានធ្វើឱ្យភូមិចំនួន៦បានរងផលប៉ះពាល់ក្នុងនោះរលំផ្ទះមួយខ្នង របើកដំបូលផ្ទះប្រមាណ៣៥០ខ្នង របើកដំបូលរោងចក្រកម្រិតស្រាល៥រោងចក្រ របើកដំបូលរោងមាន់១កន្លែង របើកដំបូល សាលាវិទ្យាល័យហ៊ុនសែនចំបក់២ខ្នង របើកដំបូលសាលាបឋមសិក្សាចំបក់២ខ្នង ‎បាក់បង្គោលភ្លើងមួយដើម និងបែកកញ្ចក់រថយន្ត២គ្រឿងដោយដើមឈើរលំកិន។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
គ្រោះធម្មជាតិ
បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦---ក្រោយពីទទួលដំណឹងដ៏សោកសៅដោយ ឧប្បត្តិហេតុគ្រោះធម្មជាតិ ដ៏រន្ធត់បង្ករដោយរន្ទះបាញ់បានឆក់យកជីវិតមនុស្សចាស់ក្មេងរហូតដល់៥រូប ម្សិលមិញនេះ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ ថ្ងៃនេះឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម លោកជំទាវ និងលោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសពដែលបានបាត់បង់ជីវិត និងជនរងគ្រោះ ក្នុងឧប្បត្តិហេតុគ្រោះធម្មជាតិ (រន្ទះបាញ់) កាលពីពេលថ្មីៗនេះ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត

ព័ត៌មានថ្មីៗ

កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង

កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ * បើកទ្វារទឹកទំនប់តាសាល ពីរ ទ្វារ ២=០,៥០ ម៉ែត្រ *បើកទ្វារទឹករលាំងជ្រៃ បី ទ្វារកម្ពស់ ១=២,០០ ម៉ែត្រ;២=១,០០ ម៉ែត្រ

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសក សាយ សុីម
សន្តិសុខសង្គម

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសក សាយ សុីម

កំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំថ្នាក់នាំខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក សាយ សុីម ត្រូវជាងឪពុកបង្កើតរបស់លោក សុីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ព។ កម្មវិធីនៅគេហដ្ឋានរបស់សព ស្ថិតនៅភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អាងស្តុកទឹកទូទាំងប្រទេស បច្ចុប្បន្ន មានចំនួន ១ ៦៥៩ អាង(គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦)
សេចក្តីជូនដំណឹង

អាងស្តុកទឹកទូទាំងប្រទេស បច្ចុប្បន្ន មានចំនួន ១ ៦៥៩ អាង(គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦)

អាងស្តុកទឹកទូទាំងប្រទេស បច្ចុប្បន្ន មានចំនួន ១ ៦៥៩ អាង(គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦) ដែលមានសមត្ថភាពស្តុកទឹកអតិបរមាប្រមាណ ៤ ០០០លាន ម៉ែត្រគូប ក្នុងនោះ អាងស្តុកទឹកធំៗ ចំនួន ៩ ស្ថិតក្នុងខេត្ត ចំនួន ៧ មានសមត្ថភាពស្តុកទឹក អតិបរមាប្រមាណ ១ ០០០លាន ម៉ែត្រគូប។ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
វិស័យធនធានទឹក គឺជាវិស័យអាទិភាព និងមានសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែក ដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ
សេចក្តីជូនដំណឹង

វិស័យធនធានទឹក គឺជាវិស័យអាទិភាព និងមានសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែក ដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ

-នៅទូទាំងប្រទេសកម្ពុជា មានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ២ ៣៥៤ ប្រព័ន្ធ មានលទ្ធភាពស្រោចស្រព បានប្រមាណ ចំនួន ២ ០០៦ ៧២២ ហិកតា (ស្រូវវស្សា ១ ៤០៤ ៧៩១ ហិកតា និងស្រូវប្រាំង ៦០១ ៩៣១ ហិកតា) និងដំណាំរួមផ្សំចំនួន ១២ ២៤២ ហិកតា (គិតត្រឹមឆ្នាំ២០២៥)។ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត