
ពិធីបោះឆ្នោតផ្គូរផ្គងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំហោងសំណំ អាណត្តិទី៦ ឆ្នាំ២០២៧
កំពង់ស្ពឺ÷ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំ បានអញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតផ្គូរផ្គងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំហោងសំណំ អាណត្តិទី៦ ឆ្នាំ២០២៧ នៅទីស្នាក់ការគណបក្សឃុំហោងសំណំ។











