
បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦---ក្រោយពីទទួលដំណឹងដ៏សោកសៅដោយ ឧប្បត្តិហេតុគ្រោះធម្មជាតិ ដ៏រន្ធត់បង្ករដោយរន្ទះបាញ់បានឆក់យកជីវិតមនុស្សចាស់ក្មេងរហូតដល់៥រូប ម្សិលមិញនេះ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ ថ្ងៃនេះឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម លោកជំទាវ និងលោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសពដែលបានបាត់បង់ជីវិត និងជនរងគ្រោះ ក្នុងឧប្បត្តិហេតុគ្រោះធម្មជាតិ (រន្ទះបាញ់) កាលពីពេលថ្មីៗនេះ។











