
ពិធីសំណេះសំណាលដើម្បីប្រគល់សម្ភារ បរិក្ខា និងថវិការបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងា រចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនគ្រួសារកងទ័ពដែលកំពង់ឈរជើងនៅបន្ទាត់ព្រំដែនចំនួន ៤០គ្រួសារ
កំពង់ស្ពឺ÷ ថ្ងៃអង្គារ១០រោចខែភទ្របទឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹងថ្ងៃទី០៦ខែតុលាឆ្នាំ២០២៦ នៅសាលាឃុំស្គុះ ស្រុកសំរោងទង បានរៀបចំពិធីសំណេះសំណាលដើម្បីប្រគល់សម្ភារ បរិក្ខា និងថវិការបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងា រចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនគ្រួសារកងទ័ពដែលកំពង់ឈរជើងនៅបន្ទាត់ព្រំដែនចំនួន ៤០គ្រួសារ ក្នុងនោះទទួលពីស្រុកចំនួន៣៧ គ្រួសារ លោកជំទាវប្រធានបន្ថែម ៣ គ្រួសារ (ទើបបញ្ជូនទៅសមរភូមិបន្ថែម) អញ្ជើញជាអធិបតី លោកជំទាវ ប៊ុន ពុទ្ធី រដ្ឋលេខាធិការក្រសួងកិច្ចការនារី អនុប្រធានក្រុមការងារ ចុះជួយឃុំស្គុះ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវខេង សំវ៉ាដា សមាជិការរដ្ឋសភា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយស្រុកសំរោងទង/ឃុំស្គុះ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាក្រុមការងារចុះជួយឃុំស្គុះ អញ្ជើញជាកិត្តិយសមាន -លោកជំទាវ ឡុង សុផល្លី រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកជំទាវ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំងក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ សរុបចំនួន ៦៣ នាក់ ( ស្រី៣៩ )នាក់ ។










