
ពិធីកាន់បិណ្ឌ រាប់បាត្រ (វេនទី១០) នៅវត្តស្រះសម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតនៅក្នុងស្រុកគងពិសី
កំពង់ស្ពឺ៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដំណើរ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពិធីកាន់បិណ្ឌ និងរាប់បាត្រ (វេនទី១០) នៅវត្តស្រះសម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។









