
វគ្គបំប៉នស្តីពីប្រព័ន្ធគ្រប់គ្រង ទិន្នន័យយុវជន និងអ្នកស្ម័គ្រចិត្ត ដែលរៀបចំដោយកាកបាទក្រហមកម្ពុជា
សាខា កក្រក ខេត្តកំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៦ លោកស្រី មាស ចន្នី នាយិកាសាខា និងមន្ត្រីសាខាចំនួន ៣រូប បានចូលរួមវគ្គបំប៉នស្តីពីប្រព័ន្ធគ្រប់គ្រង ទិន្នន័យយុវជន និងអ្នកស្ម័គ្រចិត្ត ដែលរៀបចំដោយកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ជូនមន្ដ្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ២៥ រាជធានីខេត្ត សរុប ៦០នាក់ (ស្រី ១៩នាក់) វគ្គនេះមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំជាន់ទី៣ ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។









