
កម្មវិធីទិវាគ្រូបង្រៀន ៥ តុលា នៅឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ឯកឧត្តម សុខ សង្វា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទំព័រមាស បានរៀបចំកម្មវិធីទិវាគ្រូបង្រៀន ៥ តុលា នៅឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីនាយក នាយិកា លោកគ្រូ អ្នកគ្រូក្នុងឃុំសរុប ៣៣នាក់ និវត្តជនជាគ្រូបង្រៀនប្រមាណ ៦នាក់ និងសិស្សដែលបានប្រឡងជាប់បាក់ឌុបក្នុងឃុំចំនួន ៣៤នាក់។









