
ពិធីសំណេះសំណាល និងប្រគល់សម្ភារបរិក្ខា និងថវិការបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនដល់គ្រួសារកងទ័ព
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោក សុខ សយ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ព្រាប កុយវឌ្ឍន: អអភិបាលនៃគណ:អភិបាលក្រុងឧដុង្គម៉ែជ័យ បានអញ្ជេីញចូលរួមពិធីសំណេះសំណាល និងប្រគល់សម្ភារបរិក្ខា និងថវិការបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនដល់គ្រួសារកងទ័ព ដែលកំពុងឈរជើងនៅបន្ទាត់ព្រំដែន ក្រោមអធិបតីភាព ឯកឧត្ដម លី សុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ។








