
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ដែលប្រព្រឹត្តទៅនៅសាលាបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពភាសាអង់គ្លេសរបស់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរីកចម្រើននៃវិស័យព័ត៌មានទាំងក្នុងប្រទេស និងអន្តរជាតិ។










