កិច្ចប្រជុំ ស្តីពីការណែនាំការចុះអនុវត្តប្រតិបត្តិការស្តង់ដារតែមួយក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និងរៀបចំនីតិវិធីចំពោះជនបរទេស

កិច្ចប្រជុំ ស្តីពីការណែនាំការចុះអនុវត្តប្រតិបត្តិការស្តង់ដារតែមួយក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និងរៀបចំនីតិវិធីចំពោះជនបរទេស

(កំពង់ស្ពឺ)៖​ នារសៀល.,ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២៦នៅរដ្ឋបាលសាលាខេត្ដកំពង់ស្ពឺ​ លោកឧត្ដមសេ​​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់​ស្ពឺ​ អញ្ជេីញចូល​រួមកិច្ចប្រជុំ​ ​ស្តីពីការណែនាំការចុះអនុ​វត្តប្រតិបត្តិការស្តង់​ដា​រតែមួយក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និង​រៀបចំនីតិវិធីចំពោះជនបរទេស ដែ​លត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា​ តាមប្រព័ន្ធវីដេអូហ្សូម​ ។

ព័ត៌មានពាក់ព័ន្ធ

ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត
កំពង់ស្ពឺ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អញ្ជើញសំណេះសំណាល និងប្រគល់អំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ជូនគ្រួសារវីរកងទ័ព ២៧៧គ្រួសារ នៅក្រុងច្បារមន ‎
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អញ្ជើញសំណេះសំណាល និងប្រគល់អំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ជូនគ្រួសារវីរកងទ័ព ២៧៧គ្រួសារ នៅក្រុងច្បារមន ‎
‎​(កំពង់ស្ពឺ)៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់សម្ភារ បរិក្ខារ និងថវិកា របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនដល់គ្រួសារវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅបន្ទាត់ព្រំដែន ចំនួន ២៧៧គ្រួសារ រស់នៅក្នុងសង្កាត់ទាំង៥ នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ព្រមទាំងសម្ភារ បរិក្ខារមួយចំនួនទៀត។ ​ពិធីនេះអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ពិធីសំណេះសំណាលដើម្បីប្រគល់សម្ភារ បរិក្ខា និងថវិការបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងា រចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនគ្រួសារកងទ័ពដែលកំពង់ឈរជើងនៅបន្ទាត់ព្រំដែនចំនួន ៤០គ្រួសារ
សកម្មភាពថ្នាក់ដឹកនាំ
ពិធីសំណេះសំណាលដើម្បីប្រគល់សម្ភារ បរិក្ខា និងថវិការបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងា រចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនគ្រួសារកងទ័ពដែលកំពង់ឈរជើងនៅបន្ទាត់ព្រំដែនចំនួន ៤០គ្រួសារ
កំពង់ស្ពឺ÷ ថ្ងៃអង្គារ១០រោចខែភទ្របទឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹងថ្ងៃទី០៦ខែតុលាឆ្នាំ២០២៦ នៅសាលាឃុំស្គុះ ស្រុកសំរោងទង បានរៀបចំពិធីសំណេះសំណាលដើម្បីប្រគល់សម្ភារ បរិក្ខា និងថវិការបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងា រចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនគ្រួសារកងទ័ពដែលកំពង់ឈរជើងនៅបន្ទាត់ព្រំដែនចំនួន ៤០គ្រួសារ ក្នុងនោះទទួលពីស្រុកចំនួន៣៧ គ្រួសារ លោកជំទាវប្រធានបន្ថែម ៣ គ្រួសារ (ទើបបញ្ជូនទៅសមរភូមិបន្ថែម) អញ្ជើញជាអធិបតី លោកជំទាវ ប៊ុន ពុទ្ធី រដ្ឋលេខាធិការក្រសួងកិច្ចការនារី អនុប្រធានក្រុមការងារ ចុះជួយឃុំស្គុះ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវខេង សំវ៉ាដា សមាជិការរដ្ឋសភា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយស្រុកសំរោងទង/ឃុំស្គុះ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាក្រុមការងារចុះជួយឃុំស្គុះ អញ្ជើញជាកិត្តិយសមាន -លោកជំទាវ ឡុង សុផល្លី រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកជំទាវ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំងក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ សរុបចំនួន ៦៣ នាក់ ( ស្រី៣៩ )នាក់ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ពិធីសំណេះសំណាល និងប្រគល់សម្ភារបរិក្ខា និងថវិការបស់​ ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនដល់គ្រួសារកងទ័ព​

កំពង់ស្ពឺ÷ នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦​ លោក​ សុខ​ សយ​ ប្រធានក្រុមប្រឹក្សាក្រុង​ និងលោក​ ព្រាប​ កុយវឌ្ឍន:​ អអភិបាលនៃគណ:អភិបាលក្រុងឧដុង្គម៉ែជ័យ​ បានអញ្ជេីញចូលរួមពិធីសំណេះសំណាល និងប្រគល់សម្ភារបរិក្ខា និងថវិការបស់​ ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនដល់គ្រួសារកងទ័ព​ ដែលកំពុងឈរជើងនៅបន្ទាត់ព្រំដែន​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ លី​ សុន​ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ​ ប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
❤️កម្មវិធី  “ ប៉ាម៉ានី “ ❤️
សកម្មភាពថ្នាក់ដឹកនាំ
❤️កម្មវិធី  “ ប៉ាម៉ានី “ ❤️
កំពង់ស្ពឺ÷នៅព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦  នេះក្រោមពាក្យស្លោកចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ 🙏“ ប៉ាម៉ានី “🙏ក្រុមការងារសម្របសម្រួលការងារវិស័យសុខាភិបាលខេត្តកំពង់ស្ពឺរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកជំទាវ បណ្ឌិត ដាំ ដារីនី អនុប្រធានទី១ ចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំបសេដ្ឋ  បាននាំទេយ្យទាន និងច្ច័យប្រគេនព្រះសង្ឃ យាយជី តាជី និងពុទ្ធបរិស័ទចំណុះជើងវត្ត

កំពង់ស្ពឺ÷រសៀលថ្ងៃអាទិត្យ ទី ០៤ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ បណ្ឌិត ដាំ ដារីនី អនុប្រធានទី១ ចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំបសេដ្ឋ  បាននាំទេយ្យទាន និងច្ច័យប្រគេនព្រះសង្ឃ​ យាយជី​ តាជី​ និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុប​ចំនួន​១០០នាក់ នៅវត្តចំបក់​ ខេត្តកំពង់ស្ពឺ។សរុបជាថវិកាចំនួន ៣៨០០០០០ រៀល។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត

ព័ត៌មានថ្មីៗ

រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុនថ្ងៃភ្ជុំ១ថ្ងៃ ថ្ងៃភ្ជុំ និងក្រោយភ្ជុំ១ថ្ងៃ
សេចក្តីជូនដំណឹង

រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុនថ្ងៃភ្ជុំ១ថ្ងៃ ថ្ងៃភ្ជុំ និងក្រោយភ្ជុំ១ថ្ងៃ

រថយន្តដឹកជញ្ជូនទំនិញធំៗ នឹងផ្អាកធ្វើចរាចរណ៍៣ថ្ងៃអំឡុងភ្ជុំបិណ្ឌ! គឺថ្ងៃទី១០ ១១ និងទី១២ ខែតុលា តាមគោលការណ៍ណែនាំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុនថ្ងៃភ្ជុំ១ថ្ងៃ ថ្ងៃភ្ជុំ និងក្រោយភ្ជុំ១ថ្ងៃ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ជម្រុញអោយការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង.ស្រុក រួមគ្នាសហការស្រាវជ្រាវចុះល្បាតនិងបង្រ្កាបក្រុមក្មេងទំនេីងដែលតែងតែបង្កការអុកឡុក-បង្កហឹង្សានិងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈប៉ះពាល់សណ្ដាប់ធ្នាប់
សេចក្តីប្រកាសព័ត៌មាន

ជម្រុញអោយការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង.ស្រុក រួមគ្នាសហការស្រាវជ្រាវចុះល្បាតនិងបង្រ្កាបក្រុមក្មេងទំនេីងដែលតែងតែបង្កការអុកឡុក-បង្កហឹង្សានិងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈប៉ះពាល់សណ្ដាប់ធ្នាប់

(កំពង់ស្ពឺ)៖ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានជម្រុញអោយការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង.ស្រុក រួមគ្នាសហការស្រាវជ្រាវចុះល្បាតនិងបង្រ្កាបក្រុមក្មេងទំនេីងដែលតែងតែបង្កការអុកឡុក-បង្កហឹង្សានិងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈប៉ះពាល់សណ្ដាប់ធ្នាប់ ដែលជាការបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសក្លាយជាអ្នកបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដោយមិនលេីកលែង ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមប្រចាំបញ្ជាវេនទី៥ ដេីម្បីតាមដានសភាពការណ៍សន្តិសុខនៅទូទាំងខេត្ដ.,, ✅ ដើម្បីទទួលបានកិច្ចអន្ដរាគមន៍ ☎️ 097 778 0018 Hotline
សេចក្តីជូនដំណឹង

ក្រុមប្រចាំបញ្ជាវេនទី៥ ដេីម្បីតាមដានសភាពការណ៍សន្តិសុខនៅទូទាំងខេត្ដ.,, ✅ ដើម្បីទទួលបានកិច្ចអន្ដរាគមន៍ ☎️ 097 778 0018 Hotline

(កំពង់ស្ពឺ)៖ អនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជាចង្អុលណែនាំផ្ទាល់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង

កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”

កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.២៥ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត