
កិច្ចប្រជុំគណៈកម្មការរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត លើករណីវិវាទកិច្ចសន្យា ទិញលក់ដីទំហំ ៥០ហិកតា
កិច្ចប្រជុំគណៈកម្មការរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត លើករណីវិវាទកិច្ចសន្យា ទិញលក់ដីទំហំ ៥០ហិកតា រវាងឈ្មោះ ឆាយ សាន ជាមួយឈ្មោះ សៅ ស៊ីធី មានទីតាំងស្ថិតនៅ ភូមិតាំងស្ងោរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ - រដ្ឋបាលខេត្តនឹងរៀបចំកិច្ចប្រជុំគណៈកម្មការរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត លើករណីវិវាទកិច្ចសន្យា ទិញលក់ដីទំហំ ៥០ហិកតា រវាងឈ្មោះ ឆាយ សាន ជាមួយឈ្មោះ សៅ ស៊ីធី មានទីតាំងស្ថិតនៅភូមិតាំងស្ងោរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ សាលប្រជុំ គីរីរម្យ ជាន់ផ្ទាល់ដី នៃអគាររដ្ឋបាលខេត្ត។ ក្រោយពីការពិភាក្សា អង្គប្រជុំមានគោលការណ៍ដូចខាងក្រោម៖ រដ្ឋបាលខេត្ត នឹងអញ្ជើញគូភាគីវិវាទទាំពីរមកពិភាក្សា និងបង្ហាញឆន្ទៈចុងក្រោយ ដើម្បីសម្រុះសម្រួលបញ្ចប់ វិវាទ ក្នុងករណីមិនមានការឯកភាពគ្នា រដ្ឋបាលខេត្តនឹងបញ្ជូនករណីវិវាទនេះ ទៅស្ថាប័នផ្សេង។











