
ពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលបំពេញបន្ថែម និងតែងតាំងសមាសភាពយុវជនគណបក្សខេត្តកំពង់ស្ពឺ
រសៀលថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ មន្ទីរគណបក្សខេត្ត,ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលបំពេញបន្ថែម និងតែងតាំងសមាសភាពយុវជនគណបក្សខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អនុប្រធាន និងលោក លោកស្រី សមាជិក សមាជិកាយុវជនគណបក្សខេត្ត សរុបចំនួន ១៥០នាក់ នៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្ត។









