
ពិធីសំណេះសំណាលជាមួយក្រុមការងារចុះមូលដ្ឋានភូមិ នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ សៅ សុគន្ធារី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គពពេល និង ឯកឧត្តម វន សុវណ្ណារី លោក ម៉ែន ពុំ និង លោក ប៉ែន ហេង ប្រធានគណបក្សឃុំអង្គពពេល អញ្ជើញអមដំណើរ ឯកឧត្តម អៀង ម៉ូលី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារចុះមូលដ្ឋានភូមិ នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។











