
កម្មវិធីសំណេះសំណាលជាមួយជនបង្គោលកម្មករ កម្មការនី ឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ គណបក្សឃុំភ្នំតូច បានរៀបចំកម្មវិធីសំណេះសំណាលជាមួយបងប្អូនជនបង្គោលកម្មករ កម្មការនី ដើម្បីពង្រឹងកិច្ចសហការ ការយល់ដឹង និងជំរុញការគាំទ្រលើកកម្ពស់ជីវភាពក៏ដូចជាសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតនៅមូលដ្ឋាន។ កម្មវិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្នុងបរិយាកាសស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំ និងបងប្អូនជនបង្គោលកម្មករ កម្មការនី ដោយបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណបក្សចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្លាំងពលកម្មផ្ទាល់ក្នុងវិស័យការងារ។











