
អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ រាប់បាត្រកាន់បិណ្ឌវេនទី៧ នៅវត្តចំបក់ពោធិពាន់
កំពង់ស្ពឺ៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងលោកជំទាវ ម៉េង វ៉ាន់ដានីន និងមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅវត្តចំបក់ពោធិពាន់ ស្ថិតក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។











