
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងរោងចក្រ
កំពង់ស្ពឺ៖ ក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញរបស់កងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងបទល្មើសលួចកាត់ខ្សែភ្លើងក្នុងរោងចក្រ។











