
#ករណីត្រីឆ្ដោសុីកូនឯង ឪពុកចាប់រំរលោភនិងគំរាមសម្លាប់កូនខ្លួនឯងត្រូវបាននគរបាលក្រុងសហការជាមួយអាវុធហត្ថប្រជាការពារបង្រ្កាបបាន., នៅក្រុងឧដុង្គម៉ែជ័យ
(កំពង់ស្ពឺ) ៖ ដោយទទួលបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងទទួលបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ និងការចង្អុលបង្ហាញពីលោកស្រីវរសេនីយ៍ឯក មួន មល្លិកា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងអនីតិជន ណែនាំដល់កំលាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានសហការចុះទៅឃ្លាំមេីលនិងឈានទៅធ្វេីការឃាត់ខ្លួនបុរសម្នាក់ជាជនសង្ស័យឈ្មោះ រឿន ទិត្យ ភេទប្រុស អាយុ៤២ឆ្នាំ ក្នុងករណីរំលោភលេីកុមារីជាអនីតិជនជាកូនបង្កេីតនៅចំណុចភូមិរ៉ា សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។







