
រដ្ឋបាលខេត្តបានចុះពិនិត្យវាស់វែងដីធ្លីជូនប្រជាពលរដ្ឋចំនួន ២គ្រួសារនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់
កំពង់ស្ពឺ÷ សកម្មភាពចុះពិនិត្យ និងវាស់វែងទីតាំងដីជាក់ស្តែងរបស់ក្រុមការងារចម្រុះថ្នាក់ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅ សាលប្រជុំរដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំដឹកនាំដោយលោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត និងអង្គភាពពាក់ព័ន្ធ ក្នុងនោះមានតំណាងមន្ទីរជំនាញចំនួន ៥ រួមមាន៖ -មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ -មន្ទីរអធិការកិច្ចខេត្តកំពង់ស្ពឺ -មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ -មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ











