
ដើម្បីបំពេញតម្រូវការ និងចូលរួមកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើខ្លះជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺរបស់ខ្លួន?
កំពង់ស្ពឺ÷ ដើម្បីបំពេញតម្រូវការ និងចូលរួមកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានខិតខំបម្រើសេវា ជូនពលរដ្ឋ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យបន្ថែមទៀត សកម្មភាពកងកម្លាំងនគរបាល÷ នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ អធិដ្ឋាននគរបាលស្រុកភ្នំស្រួច បានផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន -អត្ដសញ្ញាណបណ្ណ -សៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ជូនប្រជាពលរដ្ឋ និងមានស្ថានីយ៍ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងភូមិសាស្ត្រស្រុកចំនួន ៦គោលដៅដូចខាងក្រោម ÷ ១-នៅច្រកចេញ-ចូលតែមួយសាលាស្រុក ២-នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃក្មេង ៣-នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង ៤-នៅប៉ុស្តីនគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល ៥-នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងដីវ៉ាយ ៦-នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដួល (ប្រភព ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ)











