
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង ចុះសួរសុខទុក្ខ និងនាំយកការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជូនលោក ហាស់ សុខឿន
កំពង់ស្ពឺ÷ នៅយប់ថ្ងៃសៅរ៍ ៤ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង បានអញ្ជើញចុះសួរសុខទុក្ខ លោក ហាស់ សុខឿន ដែលជាឪពុកបង្កើតរបស់កញ្ញា ឃិន វ៉ាន់ថី សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង ខណៈលោកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។សកម្មភាពចុះសួរសុខទុក្ខ និងការឧបត្ថម្ភនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងស្មារតីរួមសុខរួមទុក្ខរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ដែលតែងតែនៅក្បែរសមាជិកក្រុមការងារ និងប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ដោយឈរលើគោលការណ៍មនុស្សធម៌ សាមគ្គីភាព និងការចែករំលែក។











