
ទុក្ខលំបាកប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ទួន ផាវ មេឃុំអមលាំង បានដឹកនាំក្រុមការងារឃុំចុះជួបគ្រួសារមានជីវភាពខ្វះខាតចំនួន ៩គ្រួសារ ក្នុងនោះរួមមាន៖ • ប្រាក់ ច្រឹប • ខៀវ ទ្រីន • សឿង ស • យឺន សារឿន • មិ ង៉ែត • ឈួន ជៃ • ហ៉ឹន សៀម • មាស ភន • ង៉ុយ ប៉ិច រស់នៅភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងនោះបាននាំយកស្បៀងរបស់រដ្ឋបាលឃុំជូនក្នុង ១គ្រួសារទទួលបាន៖ • អង្ករ ១បេ • មី ១កេស • ទឹកត្រី ១យួរ • ត្រីខ ១យួរ • ទឹកស៊ីអ៉ីវ ២ដប។











