
ដូចពាក្យចាស់លោកពោលថា"សត្វមមាចមិនខ្លាចភ្លើងមែនទេ?"
កំពង់ស្ពឺ÷ឱក្មេងៗអើយក្មេង...! ឃើញហើយ ឮហើយតែមិនញញើតមិនរៀងចាលសោះ ថ្មីៗនេះ! មានក្មេងទំនើងចំនួន០៣ក្រុម មានគ្នាសរុបចំនួន ១៦នាក់ បាននាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ អូសជន្ទុលម៉ូតូ និងជិះម៉ូតូជ្រែកបង្កការរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ យ៉ាងអនាធិបតេយ្យលើផ្លូវ បង្កភាពរញេរញៃ ធ្វើឲ្យប៉ះពាលដល់សណ្តាប់ធ្នាប់សង្គម ត្រូវបានប្រជាពលរដ្ឋដល់ប្តឹងតាមលេខអន្តរាគមន៍ Hotlin 1292 ភ្លាមៗនោះកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាប និងធ្វើឃាត់ខ្លួនក្មេងទំនើងទាំងនោះយកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់ និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ......











