
ឯកឧត្តមអភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧
កំពង់ស្ពឺ៖រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងចំណូល ចំណាយ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំ២០២៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ពិធីបានប្រារព្ធនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត។











