
អ្នកនាំពាក្យក្រសួងព័ត៌មាន ជាអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលប្រកបដោយតុល្យភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ
កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថាជាអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលប្រកបដោយតុល្យភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។ ឯកឧត្តមថ្លែងបែបនេះក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News) ជំហានទី២» ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺជាច្រើននាក់។











