
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត នាំយកសារលិខិតរំលែកទុក្ខ និងថវិការបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមនី ចូលរួមរំលែកទុក្ខគ្រួសារសពយុទ្ធជនជួរមុខ
ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព លោកនាយទោ យឿន សោភា អាយុ ២១ឆ្នាំ ដែលជាយុទ្ធជនបំពេញភារកិច្ចនៅសមរភូមិជួរមុខ។ សពលោកនាយទោ យឿន សោភា ត្រូវបានធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។











