ព័ត៌មានក្នុងខេត្ត

ឯកឧត្តម ឈូរ សុបញ្ញា និងក្រុមការងារចុះជួយស្រុកសាមគ្គីមុន្នីជ័យ បានចុះសាកសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាប់ព្យាបាល
សន្តិសុខសង្គម
ឯកឧត្តម ឈូរ សុបញ្ញា និងក្រុមការងារចុះជួយស្រុកសាមគ្គីមុន្នីជ័យ បានចុះសាកសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាប់ព្យាបាល
កំពង់ស្ពឺ÷ ឯកឧត្តម ឈូរ សុបញ្ញា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយស្រុកសាមគ្គីមុន្នីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានចុះសាកសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាប់ព្យាបាលគ្លីនិកឯកជន ១.អ្នកជំងឺឈ្មោះ ហុន ស្រីណែត នៅភូមិទំនប់បាក់ (គ្រុនឈាម) ថវិកាឯកឧត្តម ឈួរ សុបញ្ញា 150,000រៀល លោកមេឃុំ50,000រៀល ក្រុមការងារចុះភូមិលោកស៊ិន ទិត្យផល្គុន 40,000រៀល លោកហេង សំអាត30,000រៀល លោក បាន បូរី 40,000រៀល។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៣នាក់ ដែលនិយមចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាប និងឃាត់ខ្លួន យកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់រាលទង្វើទំនើងដែលសង្គមស្អប់ខ្ពើម និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ......

កំពង់ស្ពឺ÷ ដោយអនុវត្តតាមគោលការរបស់ថ្នាក់ដឹកនាំដឹកនាំ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី ក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ មានឈ្មោះ ផង់ ចាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ ឈ្មោះ ណុង សុខនាង ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ណុង វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ ។ វត្ថុតាងចាប់យករួមមាន ម៉ូតូ ចំនួន០២គ្រឿង (ម៉ាក SCCOPY ស៊េរីឆ្នាំ២០២៣ ពណ៌ក្រហម ផ្លាកលេខ កំពង់ស្ពឺ 1W-0501 និងម៉ាក BEAT ស៊េរីឆ្នាំ២០២៦  ពណ៌ក្រហម ផ្លាកលេខ កំពង់ស្ពឺ 1Y-5662) , ទូរស័ព្ទ ចំនួន0៣គ្រឿង ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យសំណង់អាណាធិបតេយ្យសង់លើដីចំណីផ្លូវ ក្បែរសាលាបឋមសិក្សាទ័ពមានជ័យ
សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យសំណង់អាណាធិបតេយ្យសង់លើដីចំណីផ្លូវ ក្បែរសាលាបឋមសិក្សាទ័ពមានជ័យ
កំពង់ស្ពឺ៖ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាការគ្រប់គ្រង សណ្តាប់ធ្នាប់សាធារណៈឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះពិនិត្យ និងវាយតម្លៃដល់ទីតាំងជាក់ស្តែង ពាក់ព័ន្ធករណីសំណង់អាណាធិបតេយ្យ ដែលត្រូវបានសាងសង់លើដីចំណីផ្លូវ និងជាសំណង់រឹងមាំ ស្ថិតនៅជាប់របងសាលាបឋមសិក្សាទ័ពមានជ័យ ក្នុងភូមិត្រពាំងលើក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំរបស់លោក ជេត ដុំ នាយករងរដ្ឋបាល សាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីក្រុមការងារចម្រុះថ្នាក់ខេត្ត ប្រធាន អនុប្រធានពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង ប្រមូលព័ត៌មាន និងវាយតម្លៃលើផលប៉ះពាល់ដែលអាចកើតមាន។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខនិងម្ដាយបង្កើត លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាយជំងឺនៅមន្ទីរពេទ្យកេតុមាលារាជធានីភ្នំពេញ...

កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺផងនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រួមនិងមានការចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខនិងម្ដាយបង្កើត លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាយជំងឺនៅមន្ទីរពេទ្យកេតុមាលារាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
គ្រោះថ្នាក់ចរាចរណ៍នៅតែបន្ដកេីតឡេីងដោយការឆ្វេសប្រហែស​ .,​រថយន្តប៉ះរថយន្ត
សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍នៅតែបន្ដកេីតឡេីងដោយការឆ្វេសប្រហែស​ .,​រថយន្តប៉ះរថយន្ត
•នៅថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០​២​៦ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកជាមួយរថយន្ដនៅត្រង់ចំណុ​ច​ភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថ​យន្ត១គ្រឿង​ ម៉ាក Mercedes ពណ៍ប្រផេះពាក់ផ្លាក​លេខកម្ពុ​ជា S.K.0707 អ្នកបើកបរឈ្មោះ​ ស៊ុន សុខ​នាង ភេទប្រុស អាយុ​២៦​ឆ្នាំ រស់នៅភូមិរលាំង​កែ​ន ឃុំរលាំ​ង​កែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តា​ល រួមដំ​ណើរដោយឈ្មោះ សេង សុបញ្ញា ភេទប្រុស អាយុ​២៥​ឆ្នាំ រស់នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បាន​ជួបគ្រោះថ្នាក់​ចរា​ចរណ៍​ ចន្លោះគីឡូម៉ែត្រលេ​ខ​ ៣៩-៤០​ ផ្លូវជាតិលេខ៤​ រថយន្ដបើ​ក​បរពីទិសខាង​លិ​ច​ ទៅកើត លុះបេីកម​កដល់ចំណុចខា​ងលើបានប៉ះរថយន្ត១គ្រឿង​ ម៉ាកនី​សាន់​ ពណ៍សពាក់ផ្លាក​លេខបាត់ដំបង​ 3A-1525 ស​ណ្តោងសឺមីរុឺម៉ក់ ពាក់ផ្លាកលេខ ភ្នំពេញ​4A-​7071 ក្រោយជួបគ្រោះថ្នាក់ចរាចរ​ណ៍អ្នកបើកបរមិនស្គាល់អត្តសញ្ញា​ណបានចុះរត់គេចខ្លួន​ពីក​ន្លែងកេីត​ហេតុ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកគ្រឿងងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកចំនួន៦គ្រួសារក្នុងឃុំអមលាំង...

កំពង់ស្ពឺ៖នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកគ្រឿងងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកចំនួន៦គ្រួសារក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យ និងប្រជុំដោះស្រាយករណីសិប្បកម្មផលិតមួក បង្កផលប៉ះពាល់ដល់បរិស្ថាន ក្នុងក្រុងច្បារមន
សន្តិសុខសង្គម
អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យ និងប្រជុំដោះស្រាយករណីសិប្បកម្មផលិតមួក បង្កផលប៉ះពាល់ដល់បរិស្ថាន ក្នុងក្រុងច្បារមន
កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦--- លោកបណ្ឌិ តូច ប៉ូលីវា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺបានដឹកនាំក្រុុមការងារមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងច្បារមន អាជ្ញាធរឃុំ-ភូមិ និងភាគីម្ចាស់សិប្បកម្ម ចុះពិនិត្យខ្សែចង្វាក់ផលិតកម្មជាក់ស្តែង និងបានបើកកិច្ចប្រជុំពិភាក្សាដោះស្រាយករណីទីតាំងសិប្បកម្មផលិតមួក ដែលស្ថិតនៅភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
យុទ្ធនាការទ្រង់ទ្រាយធំ ជំរុញការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ (AHO)និងពាក់មួកសុវត្ថិភាពនៅខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
យុទ្ធនាការទ្រង់ទ្រាយធំ ជំរុញការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ (AHO)និងពាក់មួកសុវត្ថិភាពនៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន អិន ស៊ី អេច ហុងដា សហការជាមួយហាងលក់ម៉ូតូហុងដាហេងចន្ថាកំពង់ស្ពឺនិងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបើកយុទ្ធនាការទ្រង់ទ្រាយធំបម្រុងការបើកភ្លើងស្វ័យប្រវត្តិ(AHO)និងពាក់មួកសុវត្ថិភាពនៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ម៉ឺន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក សូ ឃុនវីរៈ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីមន្ត្រីនគរបាល ចរាចរណ៍ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលឃុំដំបូករួង សូមបំភ្លឺ ជូនអង្គភាពព័ត៌មាន(EC-TV)÷ ខេត្តកំពង់ស្ពឺ ! ផ្លូវធ្វើហើយស្រេចដោយ មិនបាច់ដេញថ្លៃ តើនេះជាការអនុវត្តន៍ស្របតាមច្បាប់ដែរឬទេ?
សន្តិសុខសង្គម
រដ្ឋបាលឃុំដំបូករួង សូមបំភ្លឺ ជូនអង្គភាពព័ត៌មាន(EC-TV)÷ ខេត្តកំពង់ស្ពឺ ! ផ្លូវធ្វើហើយស្រេចដោយ មិនបាច់ដេញថ្លៃ តើនេះជាការអនុវត្តន៍ស្របតាមច្បាប់ដែរឬទេ?
កំពង់ស្ពឺ÷ រដ្ឋបាលឃុំដំបូករូង មានកិត្តិយសសូមគោរពជម្រាបជូន បងប្អូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នក សារព័ត៌មានជ្រាបថា៖ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំដំបូករូង បានពិនិត្យឃើញការចុះផ្សាយរបស់ អង្គភាពព័ត៌មាន (EC-TV) លើបណ្តាញសង្គម (Facebook) បានលើកឡើងថា៖ ខេត្តកំពង់ស្ពឺ ! ផ្លូវធ្វើហើយស្រេចដោយ មិនបាច់ដេញថ្លៃ តើនេះជាការអនុវត្តន៍ស្របតាមច្បាប់ដែរឬទេ? ។ ករណីខាងលើ រដ្ឋបាលឃុំដំបូករូង សូមគោរពជម្រាបជូន បងប្អូន សាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ ក្រោយពីទទួលបានការស្នើសុំពន្លឿនការអនុវត្តគម្រោងរបស់ប្រជា ពលរដ្ឋភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ដើម្បីសាងសង់ផ្លូវបេតុងអាមេ និងសាងសង់លូកាត់ផ្លូវមួយកន្លែងដែលជាលូមូល ភ្លោះ រួចមក រដ្ឋបាលឃុំដំបូករូង បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទីតាំងស្នើសុំឃើញថា ទីតាំងគម្រោងពិតជាមានការ លំបាកដូចការស្នើសុំរបស់ប្រជាពលរដ្ឋពិតមែន គឺមានប្រឡាយ លូហូរច្រោះបាក់ និងផ្លូវខូចធ្ងន់ធ្ងរ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
យុវជនម្នាក់កាន់កាំបិតផ្គាក់ដេញកាប់គេឯងពេញផ្លូវបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ សហការជួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាប និងឃាត់ខ្លួន ក្រោយមានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍Hotline 1292 ..............

កំពង់ស្ពឺ, ដោយទទួលបានបទបញ្ជាពីលោក ឧត្តមេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០៧:៣០នាទី ត្រូវនិងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ សហការជាមួយកម្លាំងកងអន្តរាគន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការស្រុក បានចុះបង្រ្កាបភ្លាមៗនូវករណីបង្កហឹង្សា ដេញកាប់គេឯងពេញផ្លូវ បង្កការភ័យខ្លាចដល់អ្នកភូមិ និងប៉ះពាល់ដល់សន្តិសុខក្នុងមូលដ្ឋាន ។ ក្រោយពីមានការខលប្តឹងពីប្រជាពលរដ្ឋតាមរយះលេខ (Hotline 1292) ករណីនេះបានកើតឡើងនៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
មន្ត្រីប៉ុស្តិ៍រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ បានចុះសម្រួលចរាចរណ៍ដឹកដៃសិស្សឆ្លងផ្លូវ
សន្តិសុខសង្គម
មន្ត្រីប៉ុស្តិ៍រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ បានចុះសម្រួលចរាចរណ៍ដឹកដៃសិស្សឆ្លងផ្លូវ
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលពង់ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ នៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានចុះសម្រួលចរាចរណ៍ដឹកដៃសិស្សឆ្លងផ្លូវនៅ៖ -សាលាបឋមសិក្សាយ៉ាបាតុងត្រពាំងក្អែក។ -នឹងសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីនរោត្តមមុនីនាថសីហនុ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋ នៅក្នុងឃុំ រុងរឿង ស្រុកថ្ពងងខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
ដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋ នៅក្នុងឃុំ រុងរឿង ស្រុកថ្ពងងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានអញ្ជើញដឹកនាំប្រតិភូ និងអាជ្ញាធរដែនដី អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ដើម្បីស្ដាប់ និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីអនុវត្តតាមអនុសាសន៍ដឹកនាំ និងពង្រឹងកិច្ចការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីដឹកនាំ «វេទិកាសាធារណៈ» ជួបសំណេះសំណាល ស្ដាប់កង្វល់ និងទទួលយកសំណូមពរផ្សេងៗពីបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងឆ្លើយតប និងដោះស្រាយជូនឲ្យបានទាន់ពេលវេលា និងចំគោលដៅ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចុះអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!!!
សន្តិសុខសង្គម
អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចុះអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!!!
កំពង់ស្ពឺ៖ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​​​ កាលពីវេលាម៉ោង០៩:៣៥នាទីព្រឹក នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី រ៉ាសុី មេបញ្ជាការស្តីទី មូលដ្ឋាន​កងរាជអាវុធស្រុកថ្ពង បានដឹកនាំកម្លាំងអាវុធហត្ថចុះអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួនសំណុំរឿងព្រហ្មទណ្ឌលេខ៥២១(ក) ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ចេញដោយលោក ឡូត ផារី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ បទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត