
រដ្ឋបាលឃុំដំបូករួង សូមបំភ្លឺ ជូនអង្គភាពព័ត៌មាន(EC-TV)÷ ខេត្តកំពង់ស្ពឺ ! ផ្លូវធ្វើហើយស្រេចដោយ មិនបាច់ដេញថ្លៃ តើនេះជាការអនុវត្តន៍ស្របតាមច្បាប់ដែរឬទេ?
កំពង់ស្ពឺ÷ រដ្ឋបាលឃុំដំបូករូង មានកិត្តិយសសូមគោរពជម្រាបជូន បងប្អូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នក សារព័ត៌មានជ្រាបថា៖ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំដំបូករូង បានពិនិត្យឃើញការចុះផ្សាយរបស់ អង្គភាពព័ត៌មាន (EC-TV) លើបណ្តាញសង្គម (Facebook) បានលើកឡើងថា៖ ខេត្តកំពង់ស្ពឺ ! ផ្លូវធ្វើហើយស្រេចដោយ មិនបាច់ដេញថ្លៃ តើនេះជាការអនុវត្តន៍ស្របតាមច្បាប់ដែរឬទេ? ។ ករណីខាងលើ រដ្ឋបាលឃុំដំបូករូង សូមគោរពជម្រាបជូន បងប្អូន សាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ ក្រោយពីទទួលបានការស្នើសុំពន្លឿនការអនុវត្តគម្រោងរបស់ប្រជា ពលរដ្ឋភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ដើម្បីសាងសង់ផ្លូវបេតុងអាមេ និងសាងសង់លូកាត់ផ្លូវមួយកន្លែងដែលជាលូមូល ភ្លោះ រួចមក រដ្ឋបាលឃុំដំបូករូង បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទីតាំងស្នើសុំឃើញថា ទីតាំងគម្រោងពិតជាមានការ លំបាកដូចការស្នើសុំរបស់ប្រជាពលរដ្ឋពិតមែន គឺមានប្រឡាយ លូហូរច្រោះបាក់ និងផ្លូវខូចធ្ងន់ធ្ងរ ។











