
អាវុធហត្ថខេត្តកំពង់ស្ពឺ ចុះអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!!!
កំពង់ស្ពឺ៖ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០៩:៣៥នាទីព្រឹក នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី រ៉ាសុី មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធស្រុកថ្ពង បានដឹកនាំកម្លាំងអាវុធហត្ថចុះអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួនសំណុំរឿងព្រហ្មទណ្ឌលេខ៥២១(ក) ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ចេញដោយលោក ឡូត ផារី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ បទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។











