
ដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋ នៅក្នុងឃុំ រុងរឿង ស្រុកថ្ពងងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានអញ្ជើញដឹកនាំប្រតិភូ និងអាជ្ញាធរដែនដី អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ដើម្បីស្ដាប់ និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីអនុវត្តតាមអនុសាសន៍ដឹកនាំ និងពង្រឹងកិច្ចការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីដឹកនាំ «វេទិកាសាធារណៈ» ជួបសំណេះសំណាល ស្ដាប់កង្វល់ និងទទួលយកសំណូមពរផ្សេងៗពីបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងឆ្លើយតប និងដោះស្រាយជូនឲ្យបានទាន់ពេលវេលា និងចំគោលដៅ។











