
មន្ត្រីប៉ុស្តិ៍រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ បានចុះសម្រួលចរាចរណ៍ដឹកដៃសិស្សឆ្លងផ្លូវ
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលពង់ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ នៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានចុះសម្រួលចរាចរណ៍ដឹកដៃសិស្សឆ្លងផ្លូវនៅ៖ -សាលាបឋមសិក្សាយ៉ាបាតុងត្រពាំងក្អែក។ -នឹងសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីនរោត្តមមុនីនាថសីហនុ។











