
អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យ និងប្រជុំដោះស្រាយករណីសិប្បកម្មផលិតមួក បង្កផលប៉ះពាល់ដល់បរិស្ថាន ក្នុងក្រុងច្បារមន
កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦--- លោកបណ្ឌិ តូច ប៉ូលីវា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺបានដឹកនាំក្រុុមការងារមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងច្បារមន អាជ្ញាធរឃុំ-ភូមិ និងភាគីម្ចាស់សិប្បកម្ម ចុះពិនិត្យខ្សែចង្វាក់ផលិតកម្មជាក់ស្តែង និងបានបើកកិច្ចប្រជុំពិភាក្សាដោះស្រាយករណីទីតាំងសិប្បកម្មផលិតមួក ដែលស្ថិតនៅភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។











