ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
កិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ (ខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន) និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។


សន្តិសុខសង្គម
ការងារមនុស្សធម៌ និងការលើកស្លាកសញ្ញាគណបក្សស្រុកកងពិសី
កំពង់ស្ពឺ÷ ថ្ងៃទី 16 ខែសីហា ឆ្នាំ 2026 លោក ហេង ស៊ីណា សមាជិកគណៈកម្មាធិការគណបក្សស្រុក អនុប្រធានយុវជនគណបក្សស្រុក និងជាក្រុមការងារចុះជួយឃុំព្រៃញាតិ តំណាងឲ្យលោក ហន ពិសិដ្ឋ ប្រធានយុវជនគណបក្សស្រុក និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី បានបន្តអញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ ស្ថិតនៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មានការនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្តអង្គតាភេម ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ យុវជនឃុំ រួមជាមួយមេភូមិ អនុភូមិ។ សម្ភារៈ និងថវិកានេះបានពីការចូលរួមឧបត្ថម្ភរបស់ព្រះតេជគុណ ព្រមជាមួយក្រុមយុវជនស្រុក ឃុំ ដោយក្នុង ១គ្រួសារៗទទួលបានអង្គរ ២៥ គីឡូក្រាម ទឹកសុទ្ធ ១កេស មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួន។


សន្តិសុខសង្គម
ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាបនិងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រស្រុកសំរោងទង!!!
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១២:០៩នាទី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
ករណីក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាប និងឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលបង្ករឲ្យប៉ះពាលដល់សង្គម និងធ្វើឲ្យខូចខាតសណ្តាប់ធ្នាប់សាធារណៈ.........
កំពង់ស្ពឺ÷ ដោយអនុវត្តតាមគោលការរបស់ថ្នាក់ដឹកនាំដឹកនាំ និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី ក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ មួយក្រុមមានគ្នាចំនួន ០៣នាក់ ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង ១៨:៤០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅត្រង់ចំណុចប្រឡាយទឹក ស្ថិតនៅភូមិកណ្ដោលដុំ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ក្មេងទំនើងដែលជាជនសង្ស័យចំនួន០៣នាក់ដែលបានឃាត់ខ្លួនរួមមានទី០១មានឈ្មោះ ពឿន សុខកេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី០២ឈ្មោះ វឺន សំបូរ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ទី០៣ឈ្មោះ ស៊ឹម ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ ។


សន្តិសុខសង្គម
ក្រុមការងារចម្រុះខេត្តកំពង់ស្ពឺ ចុះធ្វើបច្ចុប្បន្នភាពទិន្នន័យ និងរៀបចំឯកសារ ក២ ក៤ និងក៩ ជូនប្រជាពលរដ្ឋនៅឃុំត្រពាំងគង
(កំពង់ស្ពឺ)៖ នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះថ្នាក់ខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត រួមជាមួយតំណាងស្នងការដ្ឋាននគរបាលខេត្ត មន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើបច្ចុប្បន្នភាពទិន្នន័យ និងរៀបចំនីតិវិធីផ្តល់-ទទួលសៀវភៅ ក២ ក៤ និងក៩ ជូនប្រជាពលរដ្ឋនៅភូមិត្រពាំងវែង (ឧបសម្ព័ន្ធភូមិតាសួសសែនជ័យ) ឃុំត្រពាំងគង ស្រុកសំរោងទង។


សន្តិសុខសង្គម
ពិធីសម្ពោធអគារទីបញ្ជាការថ្មី យោធភូមិភាគទី៣ ជាជំនួយពីក្រសួងការពារជាតិវៀតណាម
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បញ្ជាការដ្ឋានយោធភូមិភាគទី៣ បានរៀបចំពិធីសម្ពោធអគារទីបញ្ជាការថ្មី ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និង លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ធឿងថាំង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។


សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ស្ពឺ បង្កើតក្រុមការងារចម្រុះចុះបោះបង្គោលព្រំដី រវាងដីអណ្តូងរ៉ែ និងដីអាស្រ័យផលប្រជាពលរដ្ឋ នៅស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពិភាក្សាលើករណីសំណើសុំមន្ត្រីជំនាញចុះស្វែងរក និងបោះបង្គោលកំណត់ព្រំដី រវាងទីតាំងដីអណ្តូងរ៉ែបើក (ដីរដ្ឋ) របស់ក្រុមហ៊ុន CHHC INVESTMENT CO LTD និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រាង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ យឹម សុខុម នៃអគាររដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
កិច្ចប្រជុំពិភាក្សាលើករណីសំណើសុំមន្ត្រីជំនាញចុះស្វែងរកចំណុចព្រំ និងបោះបង្គោលកំណត់ព្រំដី រវាងទីតាំងដីអណ្តូងរ៉ែបើក (ដីរដ្ឋ) និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រាង ឃុំត្រពាំងជោ
កំពង់ស្ពឺ÷ ស្តីពីការអញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សាលើករណីសំណើសុំមន្ត្រីជំនាញចុះស្វែងរកចំណុចព្រំ និងបោះបង្គោលកំណត់ព្រំដី រវាងទីតាំងដីអណ្តូងរ៉ែបើក (ដីរដ្ឋ) និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រាង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ


សន្តិសុខសង្គម
ការប្រកួតមិត្តភាពសប្បុរសធម៌ នៃកម្មវិធី "បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ" នៅខេត្តកំពង់ស្ពឺ រ៉ៃអង្គាសថវិកាបានសរុប 45,100,000រៀល និង $1,650
ការប្រកួតមិត្តភាពសប្បុរសធម៌ នៃកម្មវិធី "បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ" នៅខេត្តកំពង់ស្ពឺ រ៉ៃអង្គាសថវិកាបានសរុប 45,100,000រៀល និង $1,650


សន្តិសុខសង្គម
ក្មេងទំនើង១៦នាក់ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រក្រុងច្បារមន និងភូមិសាស្ត្រស្រុកសំរោងទង...
កំពង់ស្ពឺ÷ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថ បានធ្វើបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងពីក្រុមមានគ្នាចំនួន១២នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពទំនើងដោយបានបង្ហោះម៉ូតូ អុកឡុកតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ដែលជាហេតុបង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋជុំវិញ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គម នៅក្នុងភូមិសាស្រ្តក្រុងច្បារមននិហស្រុកសំរោងទង។


សន្តិសុខសង្គម
ឯកឧត្តម ម៉េង ស្រ៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានស្តារប្រឡាយទឹកប្រវែង ៨០០ម៉ែត្រ (ចាប់ផ្តើមកាលពីថ្ងៃទី១២ សីហា ដោយប្រើប្រាស់អេស្កាវាទ័រ ១គ្រឿង)
កំពង់ស្ពឺ÷ នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ម៉េង ស្រ៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានស្តារប្រឡាយទឹកប្រវែង ៨០០ម៉ែត្រ (ចាប់ផ្តើមកាលពីថ្ងៃទី៣១ ខែកក្កដា ដោយប្រើប្រាស់អេស្កាវាទ័រ ១គ្រឿង) ដែលជាអំណោយឧបត្ថម្ភថវិកាទាំងស្រុងពីលោកផ្ទាល់ ដើម្បីសម្រួលការរំដោះទឹក និងស្រោចស្រពស្រែចម្ការទំហំ ៥២០ហិកតា ជូនប្រជាពលរដ្ឋ ៤ភូមិ (ភូមិគោក, ព្រែក, ស្នួល និងអូរអង្គុំ)។


សន្តិសុខសង្គម
ចុះសួរសុខទុក្ខគរួសារមានជីវភាពខ្វះខាត់ចំនួន ៣គ្រួសារ
កំពង់ស្ពឺ÷ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
លោក ទួន ផាវ មេឃុំអមលាំង ព្រមទាំងក្រុមការងារគណបក្សឃុំ ចុះសួរសុខទុក្ខគរួសារមានជីវភាពខ្វះខាត់ចំនួន ៣គ្រួសាររួមមាន៖
• គ្រួសារទី១ ឈ្មោះ ក្រុច លីម មានសមាជិកគ្រួសារសរុប ៥នាក់ ស្រី ៣នាក់
• គ្រួសារទី២ ឈ្មោះ ឈូក លីតា មានសមាជិកគ្រួសារសរុប ៤នាក់ ស្រី ៤នាក់
• គ្រួសារទី៣ ឈ្មោះ ជូ ភ័ស្ស មានសមាជិកគ្រួសារសរុប ៣នាក់ ស្រី ២នាក់ គ្រួសារទាំង ៣ រស់នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងនោះលោកក៏បាននាំយកស្បៀងបរិភោគដោយក្នុង ១គ្រួសារទទួលបាន៖
• អង្ករ ១បេ
• មី ១កេស
• ទឹកត្រី ១យួរ
• ទឹកស៊ីអ៉ីវ ១យួរ (ប្រភពរដ្ឋបាលឃុំអមលាំង)

