
ការងារមនុស្សធម៌ និងការលើកស្លាកសញ្ញាគណបក្សស្រុកកងពិសី
កំពង់ស្ពឺ÷ ថ្ងៃទី 16 ខែសីហា ឆ្នាំ 2026 លោក ហេង ស៊ីណា សមាជិកគណៈកម្មាធិការគណបក្សស្រុក អនុប្រធានយុវជនគណបក្សស្រុក និងជាក្រុមការងារចុះជួយឃុំព្រៃញាតិ តំណាងឲ្យលោក ហន ពិសិដ្ឋ ប្រធានយុវជនគណបក្សស្រុក និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី បានបន្តអញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ ស្ថិតនៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មានការនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្តអង្គតាភេម ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ យុវជនឃុំ រួមជាមួយមេភូមិ អនុភូមិ។ សម្ភារៈ និងថវិកានេះបានពីការចូលរួមឧបត្ថម្ភរបស់ព្រះតេជគុណ ព្រមជាមួយក្រុមយុវជនស្រុក ឃុំ ដោយក្នុង ១គ្រួសារៗទទួលបានអង្គរ ២៥ គីឡូក្រាម ទឹកសុទ្ធ ១កេស មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួន។










