
ចុះសួរសុខទុក្ខគរួសារមានជីវភាពខ្វះខាត់ចំនួន ៣គ្រួសារ
កំពង់ស្ពឺ÷ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក ទួន ផាវ មេឃុំអមលាំង ព្រមទាំងក្រុមការងារគណបក្សឃុំ ចុះសួរសុខទុក្ខគរួសារមានជីវភាពខ្វះខាត់ចំនួន ៣គ្រួសាររួមមាន៖ • គ្រួសារទី១ ឈ្មោះ ក្រុច លីម មានសមាជិកគ្រួសារសរុប ៥នាក់ ស្រី ៣នាក់ • គ្រួសារទី២ ឈ្មោះ ឈូក លីតា មានសមាជិកគ្រួសារសរុប ៤នាក់ ស្រី ៤នាក់ • គ្រួសារទី៣ ឈ្មោះ ជូ ភ័ស្ស មានសមាជិកគ្រួសារសរុប ៣នាក់ ស្រី ២នាក់ គ្រួសារទាំង ៣ រស់នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងនោះលោកក៏បាននាំយកស្បៀងបរិភោគដោយក្នុង ១គ្រួសារទទួលបាន៖ • អង្ករ ១បេ • មី ១កេស • ទឹកត្រី ១យួរ • ទឹកស៊ីអ៉ីវ ១យួរ (ប្រភពរដ្ឋបាលឃុំអមលាំង)










