
ក្មេងទំនើង១៦នាក់ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រក្រុងច្បារមន និងភូមិសាស្ត្រស្រុកសំរោងទង...
កំពង់ស្ពឺ÷ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថ បានធ្វើបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងពីក្រុមមានគ្នាចំនួន១២នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពទំនើងដោយបានបង្ហោះម៉ូតូ អុកឡុកតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ដែលជាហេតុបង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋជុំវិញ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គម នៅក្នុងភូមិសាស្រ្តក្រុងច្បារមននិហស្រុកសំរោងទង។










