
ក្រុមការងារចម្រុះខេត្តកំពង់ស្ពឺ ចុះធ្វើបច្ចុប្បន្នភាពទិន្នន័យ និងរៀបចំឯកសារ ក២ ក៤ និងក៩ ជូនប្រជាពលរដ្ឋនៅឃុំត្រពាំងគង
(កំពង់ស្ពឺ)៖ នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះថ្នាក់ខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត រួមជាមួយតំណាងស្នងការដ្ឋាននគរបាលខេត្ត មន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើបច្ចុប្បន្នភាពទិន្នន័យ និងរៀបចំនីតិវិធីផ្តល់-ទទួលសៀវភៅ ក២ ក៤ និងក៩ ជូនប្រជាពលរដ្ឋនៅភូមិត្រពាំងវែង (ឧបសម្ព័ន្ធភូមិតាសួសសែនជ័យ) ឃុំត្រពាំងគង ស្រុកសំរោងទង។










