
ករណីក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាប និងឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលបង្ករឲ្យប៉ះពាលដល់សង្គម និងធ្វើឲ្យខូចខាតសណ្តាប់ធ្នាប់សាធារណៈ.........
កំពង់ស្ពឺ÷ ដោយអនុវត្តតាមគោលការរបស់ថ្នាក់ដឹកនាំដឹកនាំ និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី ក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ មួយក្រុមមានគ្នាចំនួន ០៣នាក់ ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង ១៨:៤០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅត្រង់ចំណុចប្រឡាយទឹក ស្ថិតនៅភូមិកណ្ដោលដុំ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ក្មេងទំនើងដែលជាជនសង្ស័យចំនួន០៣នាក់ដែលបានឃាត់ខ្លួនរួមមានទី០១មានឈ្មោះ ពឿន សុខកេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី០២ឈ្មោះ វឺន សំបូរ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ទី០៣ឈ្មោះ ស៊ឹម ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ ។










