
ឯកឧត្តម ម៉េង ស្រ៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានស្តារប្រឡាយទឹកប្រវែង ៨០០ម៉ែត្រ (ចាប់ផ្តើមកាលពីថ្ងៃទី១២ សីហា ដោយប្រើប្រាស់អេស្កាវាទ័រ ១គ្រឿង)
កំពង់ស្ពឺ÷ នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉េង ស្រ៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានស្តារប្រឡាយទឹកប្រវែង ៨០០ម៉ែត្រ (ចាប់ផ្តើមកាលពីថ្ងៃទី៣១ ខែកក្កដា ដោយប្រើប្រាស់អេស្កាវាទ័រ ១គ្រឿង) ដែលជាអំណោយឧបត្ថម្ភថវិកាទាំងស្រុងពីលោកផ្ទាល់ ដើម្បីសម្រួលការរំដោះទឹក និងស្រោចស្រពស្រែចម្ការទំហំ ៥២០ហិកតា ជូនប្រជាពលរដ្ឋ ៤ភូមិ (ភូមិគោក, ព្រែក, ស្នួល និងអូរអង្គុំ)។










