
រដ្ឋបាលខេត្តកំពង់ស្ពឺ បង្កើតក្រុមការងារចម្រុះចុះបោះបង្គោលព្រំដី រវាងដីអណ្តូងរ៉ែ និងដីអាស្រ័យផលប្រជាពលរដ្ឋ នៅស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពិភាក្សាលើករណីសំណើសុំមន្ត្រីជំនាញចុះស្វែងរក និងបោះបង្គោលកំណត់ព្រំដី រវាងទីតាំងដីអណ្តូងរ៉ែបើក (ដីរដ្ឋ) របស់ក្រុមហ៊ុន CHHC INVESTMENT CO LTD និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រាង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ យឹម សុខុម នៃអគាររដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។










