ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលខេត្តស្តីទី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាពក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ដែលបានរៀបចំឡើងនៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូអាជ្ញាធរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម លោកជំទាវ កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ និងក្លឹបកម្សាន្តនានាក្នុងខេត្តយ៉ាងច្រើនកុះករផងដែរ។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ខែកក្កដា ទិសដៅ ខែសីហា ឆ្នាំ២០២៦
កំពង់ស្ពឺ៖នាព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ខែកក្កដា ទិសដៅ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយនាយរងការិយាល័យ និងជំនួយការ លោកមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ និងជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំងលោក ប្រធានស្នាក់ការសន្តិសុខ លោកមេបញ្ជាការ កងអនុសេនាធំចល័ត និងលោកមេបញ្ជាការ កងអនុសេនាតូចចល័តចូលរួមផងដែរ។


សន្តិសុខសង្គម
ក្រុមការងារចម្រុះខេត្តកំពង់ស្ពឺ ចុះពិនិត្យ និងវាស់វែងនិយាមកាក្បាលដីជាក់ស្តែង តាមសំណើរសុំអន្តរាគមន៍ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ ឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះថ្នាក់ខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក កៅ សុណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានចុះពិនិត្យ និងវាស់វែងយកនិយាមកាលើទីតាំងក្បាលដីជាក់ស្តែង ស្ថិតនៅភូមិមានសិរី ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
ក្មេងទំនើង០៥នាក់ បាននាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ អូសជន្ទុលម៉ូតូ បង្កការរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ យ៉ាងអនាធិបតេយ្យលើផ្លូវ
កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់បំផុតពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។


សន្តិសុខសង្គម
ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពលោក នៅ ចេក អាយុ ៧០ឆ្នាំ ទទួលមរណភាពដោយរោគាពាធ ស្ថិតនៅភូមិតាំងទន្លេ សង្កាត់សុរព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ចូលរួមជាមួយរដ្ឋបាលខេត្តដឹកនាំដោយលោក គង់ ឈុនលី នាយករដ្ឋបាលសាលាខេត្ត និងសហការី អញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពលោក នៅ ចេក អាយុ ៧០ឆ្នាំ ទទួលមរណភាពដោយរោគាពាធ ស្ថិតនៅភូមិតាំងទន្លេ សង្កាត់សុរព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។


សន្តិសុខសង្គម
អនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុកគងពិសី រួមជាមួយ ក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ បានអញ្ជើញនាំយកសម្ភារៈ និងថវិកាសួរសុខទុក្ខគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ០១ខ្នង
កំពង់ស្ពឺ÷ ថ្ងៃទី១៩ ខែកកហកដា ឆ្នាំ២០២៦ លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុកគងពិសី រួមជាមួយ ក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ បានអញ្ជើញនាំយកសម្ភារៈ និងថវិកាសួរសុខទុក្ខគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ០១ខ្នង មានទំហំ ៦x៨ ម៉ែត្រ កម្ពស់ ៣ម៉ែត្រ (ថ្មក្រោម ប្រក់ក្បឿង សំយាបស័ង្កសី) ម្ចាស់ឈ្មោះ នឹម ភារៈ ភេទប្រុស អាយុ ៤៤ឆ្នាំ និងប្រពន្ធ ប៉ិច សុខៃ ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភារៈផ្តល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ៣កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ មុង ១ ភួយ ១ កន្ទេល ១ ក្រមា ២ សារុង ១ និងថវិកាចំនួន១០០,០០០រៀល ។


សន្តិសុខសង្គម
កិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី និងរឺម៉កដឹកអ្នកដំណើរ ដើម្បីគាំទ្រដល់ការអនុវត្តរបបគាំពារសង្គម
កំពង់ស្ពឺ៖រសៀថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសហការជាមួយក្រសួងផែនការ រៀបចំកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី ឬរ៉ឺម៉កដឹកអ្នកដំណើរ ដែលបានចុះឈ្មោះ និងមិនទាន់បានចុះឈ្មោះក្នុងប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងខេត្ត លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម នាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។


សន្តិសុខសង្គម
កម្លាំងជំនាញកងរាជអាវុធហត្ថកំពង់ស្ពឺ ចូលរួមស្តាប់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីកាតព្វកិច្ចយោធា
កំពង់ស្ពឺ៖នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ ដឹកនាំនាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមស្តាប់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីកាតព្វកិច្ចយោធាក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមប្រព័ន្ធ Video Conference ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
ក្រុមការងារគណបក្សប្រជាជនកម្ពុជា បន្តចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយឥតគិតថ្លៃ បានចំនួន២៦ខ្នងផ្ទះសរុប ចំនួន ១០៤នាក់ ស្រី ចំនួន ៥៧នាក់
កំពង់ស្ពឺ÷ ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំយកថ្នាំពេទ្យ ជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យចុះតាមខ្នងផ្ទះ ក្នុងភូមិព្រៃរំដែល ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រុមការងារចុះមូលដ្ឋាន ឃុំភក្ដី- ភូមិព្រៃរំដួល នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្តដា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ស្រុកបសេដ្ឋ ដឹកនាំដោយ ឯកឧត្តម វង្ស វ៉ាន់នី អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី , និងក្រុមការងារគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំភក្ដី តំណាង ឯកឧត្តម លី ចាន់សុភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី រួមជាមួយគណៈអចិន្ត្រៃគណបក្សឃុំ សាខាបក្សភូមិ (សរុបចំនួន ២០នាក់ ស្រី ចំនួន ៨នាក់ ) បានចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយឥតគិតថ្លៃ បានចំនួន២៦ខ្នងផ្ទះសរុប ចំនួន ១០៤នាក់ ស្រី ចំនួន ៥៧នាក់។


សន្តិសុខសង្គម
សួរសុខទុក្ខជូនអំណោយ និងពិនិត្យសុខភាពជូនចាស់ជរា និងក្រុមគ្រួសារវីរកងទ័ព ចំនួនជាង៣០០គ្រួសារ នៅវត្តផុងភក្តីវរារ៉ាម ស្ថិតក្នុងឃុំភក្តី ស្រុកបសេដ្ឋ
កំពង់ស្ពឺ÷ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក អនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ និងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខជូនអំណោយ និងពិនិត្យសុខភាពជូនចាស់ជរា និងក្រុមគ្រួសារវីរកងទ័ព ចំនួនជាង៣០០គ្រួសារ នៅវត្តផុងភក្តីវរារ៉ាម ស្ថិតក្នុងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចូលរួមក្នុងឱកាសនោះផងដែរមានលោកឧកញ៉ា ផូ កែវសម្បត្តិ និងលោកជំទាវឧកញ៉ា ហង្ស ម៉ារីនី តំណាងសប្បុរសជន ឯកឧត្តម លី ចាន់សុភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី លោកសំអឿន សុបញ្ញា អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងក្រុមការងារជាច្រើនរូបផងដែរ។


សន្តិសុខសង្គម
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលជូនប្រជាពលរដ្ឋ ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០២៦ នៅអនុវិទ្យាល័យបន្ទាយខ្មែរ ភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយសម្ភារបរិក្ខាថ្នាំពេទ្យ និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៨៣៧នាក់ ស្រី ៣៨៥នាក់ ដើម្បីចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន ១៦៧៩៦នាក់ ស្រី ១១៥៨៩នាក់ (លើសផែនការគ្រោងទុកចំនួន ៥ដង)។


សន្តិសុខសង្គម
សុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់អាជ្ញាធរ
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៦
-ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញនាំយកថវិកាចំនួន ៥០០,០០០រៀល ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពឈ្មោះ ណោ នឹម ជានិវត្តជន (វិស័យអប់រំ) នៅភូមិក្រាំងឈើនាង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
ក្មេងទំនើងបង្ហោះម៉ូតូ ត្រូវបានសមត្ថកិច្ចស្រុកបសេដ្ឋឃាត់ខ្លួនបានភ្លាមៗក្រោយពេលបង្ហោះ
កំពង់ស្ពឺ÷ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ
បង្រ្កាបករណីក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសារធាណៈ
សកម្មភាពក្រុមក្មេងទំនើង០១ក្រុមបង្ហោះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៣ ពីទិសខាងជើងទៅទិសខាងត្បូង ចន្លោះគីឡូម៉ែត្រលេខ៥៩-៦០ ក្នុងភូមិព្រៃស្រូល ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១/០៧/២០២៦ ។

