
សុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់អាជ្ញាធរ
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៦ -ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញនាំយកថវិកាចំនួន ៥០០,០០០រៀល ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពឈ្មោះ ណោ នឹម ជានិវត្តជន (វិស័យអប់រំ) នៅភូមិក្រាំងឈើនាង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។











